រូបភាពចចាមអារាមដំបូងគេ ស្តីពីគំរូ Phablet 6 inch ក្នុងត្រកូល Lumia ដែល Nokia កំពុងតែធ្វើការអភិវឌ្ឍន៍ ត្រូវបានលេចចេញរូបរាង។ ឧបករណ៍នេះ អាចនឹងមានកំរិតពន្លឺអេក្រង់ 1080pនិងមានកាមេរ៉ាខាងមុខ។

ពេលកន្លងមកមានព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា Nokia កំពុងតែធ្វើការអភិវឌ្ឍន័៍នូវគំរូ phablet (tablet កាត់ smartphone) មួយដែលស្ថិតក្នុងត្រកូល Lumia ប៉ុន្តែទើបតែពេលនេះ ទើបលេចចេញនូវរូបភាពចចាមអារាម ស្តីពីឧបករណ៍នេះ។

/

រូបភាពខាងលើត្រូវបានគេបង្ហោះឡើងនៅលើ គេហទំព័របច្ចេកវិទ្យា Chinese ICTech (ចិន)។តាមប្រភពពី Chinese ICTech បានបង្ហើបឲ្យដឹងថា Nokia បានផលិតបណ្តាគ្រឿងផ្សំនៃស្មាតហ្វូនទំហំធំនេះហើយ។ ជាមួយនឹងទំហំអេក្រង់ធំនេះ លទ្ធភាពច្រើនដែល phablet Lumia របស់Nokia នឹងមានកំរិតពន្លឺអេក្រង់ 1080p។ តាមរយះរូបភាពនេះក៏បានឲ្យឃើញថា phablet អាចនឹងត្រូវបានបំពាក់ កាមេរ៉ាមុខផងដែរ៕

ដោយ៖ សិលាប្រភព៖ Zng