បុរសម្នាក់ឈ្មោះ Colin Marsh រស់នៅ Whitstable, Kent, ប្រទេសអង់គ្លេស បានចំណាយប្រាក់អស់ចំនួន ៤៨០ ផោន (ជិត ៨០០ ដុល្លារ) ដើម្បីទិញនូវ iPad មួយគ្រឿង នៅសាខាមួយរបស់សារជីវកម្ម Tesco។ ប៉ុន្តែនៅពេលដែលគាត់បើកប្រអប់ដាក់ iPad នោះ គាត់ក៏បានឃើញសុទ្ធតែដីឥដ្ឋ ពោលគឺមិនមាន iPad នោះទេ។ ពេលដែលលោក Marsh បានយកវាទៅហាងនោះវិញ ដើម្បីប្តូរយកប្រាក់របស់ខ្លួនវិញ បុគ្គលិកនៅទីនោះ បែរជាហៅប៉ូលិសមកចាប់ខ្លួនគាត់ ដោយបាននិយាយថា គឺរូបលោក Colin Marsh នេះហើយដែលជាជនបោកប្រាស់។ បុរសម្នាក់នេះ ក៏ត្រូវបានប៉ូលិសចាប់ខ្លួន និងនាំទៅសាកសួរ នៅប៉ុស្តិ៍ប៉ូលិស។

/

បន្ទាប់ពីប៉ូលិសសាកសួរ និងស៊ើបអង្កេតរួចមក ទើបដឹងថា លោក Marsh គ្មានកំហុស ហើយគាត់ក៏ត្រូវបានដោះលែងវិញ ហើយក្រោយមកគាត់ក៏ទទួលបាននូវប្រាក់សំណងវិញ ប៉ុន្តែ នៅមិនទាន់ទទួលបាន នូវការសុំអភ័យទោសពី Tesco នៅឡើយ។

/

ទើបតែពេលថ្មីៗនេះ Tesco ក៏បានបង្ហោះនូវពាក្យសំដីសុំទោស នៅលើ BBC ជាសាធារណ:ដល់លោក Marsh,  យើងខ្ញុំពិតជាមានភាពអស់សង្ឃឹមយ៉ាងខ្លាំង នៅពេលដែលដឹងថា ផលិតផលរបស់ខ្លួនដែលបានលក់ឲ្យលោក Marsh គឺត្រូវបានក្លែងបន្លំ។ យើងខ្ញុំមិនដែលមានគំនិតលក់ផលិតផលដូច្នេះដល់លោក Marsh នោះទេ ហើយយើងខ្ញុំពិតជាសោកស្តាយ និងសុំអភ័យទោស ចំពោះរឿងហេតុដែលបានកើតឡើងលើលោក Marsh

ប៉ុន្តែរឿងហេតុដែលបានកើតឡើង បានក្លាយជាអនុស្សាវរីយ៍ដ៏ជូរចត់មួយ ចំពោះបុរសម្នាក់នេះ។ គាត់បានឲ្យដឹងថា: សព្វថ្ងៃនេះ រាល់ពេលដែលខ្ញុំបានឆ្លងកាត់ ឬទៅដល់ Tesco ខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ និងខឹងយ៉ាងខ្លាំង។

ប្រែសម្រួល៖ សិលាប្រភព៖ Vreview