ក្រុមប៉ូលីសបានបន្តស៊ើបអង្កេតទៅលើករណីប្រកាន់ពូជសាសន៍នៅក្រុមការប្រកួតទាំងឡាយរបស់អង់គ្លេស។ ជាក់ស្តែង ក្នុងការប្រកួត  League Cup  រវាងក្រុមបាល់ទាត់ Chelsea និងក្រុម Manchester United កាលពីថ្ងៃពុធនេះ គេបានរកឃើញនូវករណីប្រកាន់ពូជសាសន៍មួយរបស់អ្នកគាំទ្រក្រុមបាល់ទាត់។

width=440

រូបភាព៖ អ្នកគាំទ្រម្នាក់សំដែងជាសត្វស្វាចំអកដល់ក្រុមបាល់ទាត់

គេបានផ្តិតនូវរូបភាពអ្នកគាំទ្រក្រុមបាល់ទាត់ម្នាក់ដែលបានសំដែងជាសត្វស្វាចំអកមកលើក្រុមបាល់ទាត់   នៅពេលបញ្ចប់ការប្រកួតរវាងក្រុមបាល់ Chelsea និងManchester United ដែលករណីនេះត្រូវបានចាត់ទុកជាការប្រកាន់ពូជសាសន៍មួយ។

អ្នកនាំពាក្យក្រុម Chelsea ម្នាក់បាននិយាយថា “បើសិនជាយើងអាចរកឃើញនូវភស្តុតាងច្បាស់ថាមានករណីនេះកើតឡើងចំពោះអ្នកគាំទ្រយើង យើងនឹងទទួលរ៉ាប់រងនូវបញ្ហានេះ”៕

ដោយ៖ តុលា

ប្រភព៖ bbc