មិនទាន់មានព័ត៌មានច្រើនឡើយ ពីស្មាតហ្វូនរបស់ក្រុមហ៊ុន XOLO មកពីប្រទេសឥណ្ឌា ក្រៅពីដឹងថា វានឹងបំពាក់នូវ Chip ថ្មីបំផុតរបស់ Intel ដែលមានឈ្មោះថា Clover Trail+។

ទូរស័ព្ទមួយដែលត្រូវបានគេផ្សាយពាណិជ្ជកម្មថា លឿនបំផុតគិតចាប់ពីពេលមុន មកដល់ពេលបច្ចុប្បន្ននេះ នឹងបង្ហាញខ្លួននៅថ្ងៃទី ១៤ ខែមីនា ស្អែកនេះ។ ជាក់ស្តែង វាមិនមែនជា Samsung Galaxy S IV - ស្មាតហ្វូនដែលនឹងបង្ហាញខ្លួននៅថ្ងៃជាមួយគ្នានោះទេ។ ជំនួសមកវិញ វាគឺជាស្មាតហ្វូន របស់ XOLO ដែលនឹងបង្ហាញខ្លួនជាមួយនឹង Chip mobile ថ្មីបំផុតរបស់ Intel នៅ Goa ប្រទេសឥណ្ឌា។

/

XOLO បានផ្ញើសំបុត្រអញ្ជើញដល់ភ្ញៀវកិត្តិយស ឲ្យចូលរួមព្រឹត្តិការណ៍នៅ Goa ប្រទេសឥណ្ឌា ដើម្បីបង្ហាញណែនាំ ស្មាតហ្វូន Intel មួយជាមួយពាក្យស្លោកថា លឿនបំផុតគិតចាប់ពីពេលមុន មកដល់ពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះ មិនបានបង្ហើបឲ្យដឹងព័ត៌មានអ្វីទៀតទាំងអស់ ប៉ុន្តែបើតាមអ្វីដែលបានបង្ហោះនៅលើគេហទំព័រដើម  ក្រុមហ៊ុននេះកំពុងធ្វើការពិសោធន៍ ផលិតផលមួយមានឈ្មោះថា “Mission X” ហើយគេហទំព័រនេះ ក៏កំពុងរាប់ពេលវេលាថយក្រោយ នៃព្រឹត្តិការណ៍ដែលនិយាយខាងលើផងដែរ៕

ដោយ៖ សិលាប្រភព៖ Zing