ព័ត៌មានកីឡា៖ កីឡាករ Theo Walcott របស់ Arsenal បង្ហាញថា វានិងជាបេសកម្មមួយដ៏ក្ដៅ មុន​ពេល​​គាត់​​ត្រូវ​ចាក​ចេញពីជម្ងឺដែលបានរារាំងគាត់អស់រយៈពេលជាច្រើនខែ។ ​

យោងតាមរបាយការណ៍ខ្លះបានបង្ហាញថា​ Theo Walcott មាន​បំណង​ចង់​ចូល​រួម​ប្រកួត​ក្នុង​ចុង​សប្ដាហ៍​នេះ​ ដោយ​ចាប់​ដៃគូរជាមួយ​នឹង Man City  ប៉ុន្ដែ​ពាក្យចរចាមរាមទាំងនោះ បាន​ត្រូវ​ធ្វើ​ការ​ច្រាន​ចោល ​ដោយប្រ​ធានក្រុម Arsenal តាំងពី ២ សប្ដាហ៍​មកម្ល៉េះ។ Theo Walcott បាន​និយាយ​ប្រាប់​​ទៅ ​គេហទំព័រ Arsenal ថា​ពួក​យើង​មិនអាច​ធ្វើ​ការ​​កំណត់ពេលវេលា​នៃការ​ប្រកួត​ឲ្យ​ច្បាស់​លាស់​បាន​ឡើយ​ ​ប៉ុន្ដែខ្ញុំពិតជាសប្បាយចិត្ដ​និង ក្ដី​សង្ឃឹម​មួយនេះណាស់​ ជាពិសេស​ក្នុង​កំឡុង​ពេល​នៃការ​វឹកហាត់​អស់រយៈកាល​ជាច្រើន​សប្ដាហ៍​កន្លង​​មក​​មុនពេលនៃការវិលត្រលប់នេះ។ សម្រាប់​ការ​វិល​ត្រលប់មកវិញរបស់ Theo Walcott  និង​ត្រូវធ្វើឡើង នៅ​សប្ដាហ៍បន្ទាប់ ហើយ​ជា​ការ​បង្ហាញ​វត្ដ​មាន​រួមគ្នាជាមួយ កីឡាករខ្លាំងៗប្រចាំ Arsenal ផងដែរ។ 

/

/

/

ប្រែសម្រួលដោយ៖ អឿ អ៊ុុយ

ប្រភព៖​ Newsnow