ក្រុមហ៊ុន iBGStar ទើបបានបញ្ចេញនូវឧបករណ៏មួយប្រភេទ ដែលមានមុខងារអាចវាស់កំរិតជាតិស្ករក្នុងឈាម សំរាប់អ្នកប្រើប្រាស់ iPhone/iPod។

[IMG]

ឧបករណ៏នេះភ្ជាប់ជាមួយម៉ាស៊ីនតាមរន្ធសាកថ្ម អានលទ្ធផលតាមរយះគំរូក្រដាសតេស្តឈាមមួយសន្លឹក និងបង្ហាញលទ្ធផលនៅលើអេក្រង់ iPhoneតាមរយះកម្មវិធីដែលភ្ជាប់មកជាមួយ។ កម្មវិធីត្រូវបានទទួលស្គាល់តាមស្តង់ដាររបស់FDA (សមាគមគ្រប់គ្រងអាហារនិងឱសថ អាមេរិច) ហើយវាក៏អាចដំណើរការបាននៅពេល iPhoneអស់ថ្ម។ វាមានប្រភពថ្មផ្សេង​ ហើយមានអេក្រង់តូចមួយដើម្បីបង្ហាញលទ្ធផលដោយមិនចាំបាច់កាន់នៅដៃ។ ឧបករណ៏នេះមានតំលៃ99,95$ ហើយកំពុងតែលក់នៅតាមបណ្តារហាងApple និងWalgreens។ អ្នកក៏អាចមើលលទ្ធផលវិភាគរបស់វា រឺផ្ញើលទ្ធផលនោះទៅឲគ្រូពេទ្យផ្ទាល់ខ្លួនរបស់អ្នក។ ពេលអ្នកមិនកាន់វាក្នុងដៃ iBGStarនៅតែដំណើរការធម្មតាហើយរក្សាឯកសារបាន300 លទ្ធផល។ ពេលកាន់វាក្នុងដៃ វានឹងផ្ទេរឯកសារទាំងនោះចូលក្នុងកម្មវិធី(software) ដោយស្វ័យប្រវត្តិ៕

/

/

ដោយ៖ nanoប្រភព៖ tte