សមិទ្ធិផល កាត់ រវាងទូរស័ព្ទ Smartphone និងឧបករណ៍ Tablet របស់ Asus នឹងចេញលក់នៅកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១២ ខាងមុខនេះក្នុងតំលៃជិត ១ពាន់ដុល្លាអាមេរិកបូករួមទាំងគ្រឿងបន្ទាប់បន្សំមកជាមួយផងដែរ។ អ្នកប្រើប្រាស់ទាំងឡាយបើគ្រាន់តែចង់ទិញយកផ្នែកទូរស័ព្ទ smartphone នឹងត្រូវចំណាយប្រាក់ ប្រហែលជា ៦១០ ដុល្លាអាមេរិក, សំបកគ្រោងដើម្បីបំលែង Padfone ទៅជាឧបករណ៍ tablet មានតំលៃ ២៤០ ដុល្លាអាមេរិក ចំណែក Keyboard រឹងគឺមានតំលៃ ១៣០ ដុល្លាអាមេរិក។width=490

Padfone បង្ហាញវត្តមានលើកដំបូងកាលពីខែ កញ្ញា ឆ្នាំ ២០១១ កន្លងទៅ ប៉ុន្តែស្ថិតនៅក្នុងទំរង់ជាគំរូ concept នៅឡើយ។ ក្រោយមកគំរូកំណែជាផ្លូវការក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីតាំងពិព័រណ៌ Mobile World Congress ជាមួយនឹងអេក្រង់ Super AMOLED ទំហំ ៤,៣ អ៊ីង,ប្រើប្រាស់ Chip Quad core ប្រភេទ Snapdragon S4 និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0 ។ផ្នែកខាងក្រោយឧបករណ៍បំពាក់ដោយកាមេរ៉ាទំហំ ៨ megapixel និងមានភ្លើង flash LED, f/2.2 និងមានសមត្ថភាពចាប់យករូបភាពដោយស្វ័យប្រវត្តិផងដែរ។ ក្រៅពីនោះ សមិទ្ធិផលក៏ត្រូវបានបំពាក់នូវអង្គចងចាំខាងក្នុងទំហំ ១៦GB ដល់ ៦៤GB និងមានរន្ធសំរាប់ភ្ជាប់ដូចជា Bluetooth 4.0 ,HDMI រីឯថ្មរបស់ឧបករណ៍មានចំណុះ ១៥២០ mAh...។

នៅពេលដាក់ចូលទៅក្នុងសំបកគ្រោងដែលមានកំរាស់ ៩,២ មីលីម៉ែត្រនោះ នោះ smartphone នេះនឹងក្លាយទៅជាឧបករណ៍ tablet ១០,១ អ៊ីង ជាមួយនឹងបរិមាណថ្មប្រើប្រាស់បានយូរជាងនិងអាចភ្ជាប់ជាមួយ Keyboard រឹងខាងក្រៅបានទៀតផង។

width=490
width=490
width=490
width=490
width=490

 

ប្រភព៖ BGRដោយ៖ រស្មី