ជំងឺរលាកសួត គឺជាជំងឺដែលបង្កឱ្យលោកអ្នកមានអាការ ដូចជា៖ គ្រុនក្តៅខ្លាំង ក្អកមានស្លេសពណ៌ផ្កាឈូក ពិបាកដកដង្ហើម ឈឺចាប់ត្រង់ដើមទ្រូង ញាក់កន្ត្រាក់ អារម្មណ៍រវើរវាយដូចកូនក្មេង ជាដើម។ល។

ខាងក្រោមនេះ គឺជាវិធីធម្មជាតិ មួយចំនួន អាចព្យាបាល ជំងឺរលាកសួត ឱ្យជាសះស្បើយបានយ៉ាងឆាប់រហ័ស។

/

 

វិធីទី១៖ សូមយកទឹកចំណុះ ២៥០មីលីលីត្រ លាយជាមួយនឹងគ្រាប់ល្ង ២ ស្លាបព្រាបាយ និង គ្រាប់កប្បាស ១ ស្លាបព្រាបាយ លាយជាមួយនឹងអំបិល បន្តិច (មួយចិប) លាយជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ ផឹក ២ដង ក្នុង ១ថ្ងៃ។

វិធីទី២៖ សូមយកតែខ្មៅ ១កែវ រួចកិនគ្រាប់ធញ្ញជាតិ fenugreek ឱ្យម៉ដ្ឋ  បន្ទាប់មក  យកគ្រាប់ធញ្ញជាតិ fenugreek (ម៉ដ្ឋ) ៣ ស្លាបព្រាកាហ្វេ លាយជាមួយនឹងតែខ្មៅ រួចកូរចូលគ្នាឱ្យសព្វ   ផឹក  ២ដងក្នុង ១ថ្ងៃ។ ថែមស្ករសបន្តិច ពេលអ្នកភ្លក់ដំបូង៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda