កូរ៉េខាងត្បូង៖ គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី២៥ ខែកញ្ញា នេះ ប្រទេសចិននៅតែបន្តនាំមុខគេ ក្នុង​ការ​ទទួលបាន មេដាយច្រើនជាងគេនៅ Asian Games លើកទី១៧ ដោយទទួលបានចំនួន ១៣៦​មេដាយ​ហើយ ក្នុងនោះមាន មេដាយមាស ៧២, ប្រាក់ ៣៤ និង សំរិទ្ធ ៣០ ខណៈ ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ឈរ​នៅ​លំដាប់លេខ២ មាន ៨៤មេដាយ និង លេខ៣ ជប៉ុនមាន ៨៣ មេដាយ នេះបើយោងតាមតារាង លទ្ធផល​ផ្លូវការដែលចុះផ្សាយ លើគេហទំព័រ Asian Games។

សូមជម្រាបថា Asian Games មានរយៈ១៦ថ្ងៃចាប់ពីថ្ងៃទី១៩ កញ្ញា ដល់ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៤ ដែលប្រទេសចំនួន ៤៥ ចូលរួមប្រកួតក្នុង កូរ៉ខាងត្បូងធ្វើជាម្ចាស់ផ្ទះ។

ប្រទេសកម្ពុជា ក៏ដឹកនាំអត្តពលិកទៅចូលរួមប្រកួតកីឡា Asian Game 2014 នេះ ផងដែរ តែមិនទាន់ទទួលបាន មេដាយ១នៅឡើយនោះទេ៕

width=600

Photo

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល