លោកអ្នកមួយចំនួនប្រហែលជានៅចាំកម្មវិធី Jimmy Kimmel Show ហើយមើលទៅ ព្រោះយើងខ្ញុំធ្លាប់ចុះផ្សាយម្ដងរួចមកហើយនៅពេលដែល iPhone 5 មិនទាន់ចេញផ្សាយ ក្រុមកម្មវិធីកំប្លែងនេះបានចេញទៅទីសាធារណៈដើម្បីយក iPhone 4S ទៅបន្លំជា iPhone 5 ហើយសួរមតិយោបលពីអ្នកប្រើប្រាស់។/វាពិតជាគួរអោយអស់សំណើចណាស់ ហើយខណៈដែល iPad Mini បានចេញមកដល់ទីផ្សារហើយនោះក្រុមការងារ Jimmy Kimmel Show បានធ្វើកម្មវិធីមួយទៀតដែលគេយកទ្រីស្តីដែលថារាល់នូវផលិតផលរបស់ Apple ក្រៅពី iMac គឺយកទំរង់ទៅតាម iPod ជំនាន់ដំបូងទាំងអស់ ដែលដើររហូតបានមកជា iPad Mini យើងសាកក្រលេកទៅមើលវីដេអូបន្តិចទៅមើល៕

ដោយ៖ ម៉ូកាប្រភពពី៖ Youtube