iOS 7 ត្រូវបាន Apple បង្ហាញណែនាំនៅ WWDC 2013 ប៉ុន្តែដំបូងឡើយ វាគ្រាន់តែជា VersionBeta សំរាប់ iPhone និង iPod Touch ទេ សំរាប់អ្នកប្រើ iPad ត្រូវរង់ចាំបន្ថែមមួយរយះពេលខ្លីទៀត។ ប៉ុន្តែថ្មីៗនេះ គេហទំព័រល្បីមួយរបស់បារាំង បានបង្ហើបឲ្យឃើញ នូវរូបភាពដំបូងគេស្តីពីInterface អេក្រង់ដើម (Home Screen) របស់ iOS 7 នៅលើ iPad និង iPad mini។
រូបភាពនេះ គ្រាន់តែបង្ហាញឲ្យឃើញពី Interface Home Screen របស់ iOS 7 នៅលើ iPad តែប៉ុណ្ណោះ ដូច្នេះយើងមិនអាចដឹងច្បាស់ ពីបណ្តាការផ្លាស់ប្តូរនៅផ្នែកខាងក្នុងឡើយ។ បណ្តា icon កម្មវិធីនៅលើ iPad ពិតជាដូចទាំងអស់ icon iOS 7 នៅលើ iPhone, Application Photo Booth មាន icon ថ្មីជាមួយ Background ពណ៌ក្រហម និងរូបមនុស្សពណ៌ស។ គួរឲ្យស្តាយ យើងមិនបានឃើញ មាន Application អាកាសធាតុ (Weather) នៅលើ iPad។ សង្ឃឹមថា Apple នឹងដាក់វាចូល iPad ក្នុង Version ផ្លូវការ (Full Version) របស់ iOS 7។
នៅក្នុងរូបភាពមួយផ្សេងទៀត អ្នកអាចឃើញ Interface ស្តាប់តន្ត្រីនៅលើ iPad ប្រើ iOS 7 ជាមួយការរចនាម៉ូត និងលាយពណ៌ ដូចមាននៅលើ iPhone ដែរ។ យើងនៅមិនទាន់បានឃើញ InterfaceControl Center ក៏ដូចជា Interface Multitasking របស់ iOS 7 នៅលើ iPad ជាមួយអេក្រង់ធំជាងiPhone នោះទេ។

Apple នៅមិនទាន់ប្រកាសឲ្យដឹងថា ពេលណាទើបក្រុមហ៊ុន បញ្ចេញ iOS 7 ប្រើលើ iPad នៅឡើយទេ៕
ដោយ៖ សិលាប្រភព៖ TTE