Apple នៅមិនទាន់បញ្ចេញនូវសេចក្តីប្រកាសជាផ្លូវការណាមួយ ស្តីពីពេលវេលានៃការបង្ហាញខ្លួនiPhone ជំនាន់បន្ទាប់ឡើយ។ ជាក់ស្តែង របាយការណ៍ពី AllThingsD កាលពីថ្ងៃម្សិលមិញបានកំណត់ថា Apple នឹងផ្ញើលិខិតអញ្ជើញ ទៅដល់បណ្តាអ្នកសារព័ត៌មាន ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកាសបង្ហាញខ្លួនឧបករណ៍ថ្មី នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។ បណ្តាព័ត៌មានកាលពីពេលកន្លងមកបានឲ្យឃើញថា Apple អាចនឹងធ្វើការបង្ហាញណែនាំដល់ទៅពីរគំរូ iPhone ថ្មីនៅក្នុងឆ្នាំនេះ។

ជាដំបូងគឺម៉ូដែល iPhone 5C តំលៃទាបធ្វើពីជ័រ ប៉ុន្តែនៅតែបំពាក់អេក្រង់ទំហំ4 inch ដូច iPhone 5។នេះគឺជាម៉ូដែល ដែលបណ្តាគេហទំព័របច្ចេកវិទ្យាបាន ចុះផ្សាយនូវព័ត៌មានចចាមអារាមច្រើនបំផុត កាលពីសប្តាហ៍មុនៗ។ ម៉ូដែលមួយទៀត គឺធ្វើការបង្ហាញគំរូ iPhone ជំនាន់ទី ៧ (ដែលអាចមានឈ្មោះថា iPhone 5S។

/

បើសិនជា iPhone ថ្មីពិតជាបង្ហាញខ្លួននៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះមែន នោះក្រុមហ៊ុនផលិត ក៏អាចនឹងធ្វើការបង្ហាញជាផ្លូវការប្រប័ន្ធប្រតិបត្តិការ iOS 7 ផងដែរ។ Version ប្រព័ន្ធប្រតិបត្តិការនេះ កំពុងអាប់ដេតដល់ Version Beta 5 ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VE