ប្រភពពីកាសែត Star Sport បានឲ្យដឹងថា Man Utd កំពុងតែបង្ហាញពីសេចក្តីសំរេចចិត្តយ៉ាងមោះមុត ក្នុងការនាំយក Ronaldo វិលមក Old Trafford វិញ។ ផែនការថ្មីដើម្បីទទួលបានកីឡាករ Ronaldo គឺចំណាយលុយចំនួន ៦០លានផោន រួមជាមួយកីឡាករ Wayne Rooney។
ក្រោយពីបានផ្លាស់ទៅលេងនៅ Real Madrid កាលពីឆ្នាំ ២០០៩ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ជនជាតិពរទុយហ្គាល់រូបនេះ នៅសល់កិច្ចសន្យា ២ឆ្នាំទៀត ជាមួយ Real។ ដើម្បីទទួលបានកីឡាករ Ronaldo, Man Uth ចាំបាច់ត្រូវរៀបចំចំនួនទឹកប្រាក់ ប្រហែល ៩០លានផោន។ ជាក់ស្តែងបិសាចក្រហម មិនមានចំនួនទឹកប្រាក់ដ៏ច្រើននេះ ដើម្បីផ្ទេរទៅឲ្យ Real នោះទេ។
បើតាមព័ត៌មានថ្មីបំផុតនៅលើកាសែត Star Sport ថ្នាក់ដឹកនាំ Man Utd បានរៀបចំខ្លួនរួចជាស្រេច ក្នុងការចរចា ជាមួយដៃគូ ដោយប្រើគំរោងថ្មី ដ៏ភ្ញាក់ផ្អើលមួយ។ ជាក់ស្តែងគឺ Man Utdនឹងផ្តល់ដល់ Real នូវចំនួនទឹកប្រាក់ ៦០លានផោន រួមជាមួយនឹងកីឡាករ Wayne Rooney។នេះគឺជាសំណើមួយ ដែលលោកប្រធាន Perez របស់ Real ចាំបាច់ត្រូវតែពិចារណា។

នៅក្នុងស្ថានភាពបច្ចុប្បន្ន Real Madrid ពិតជាចាំបាច់ត្រូវការលុយ ក្នុងការទិញកីឡាករ Gareth Bale។ ដូច្នេះលុយចំនួន ៦០លានផោន នឹងជួយឲ្យម្ចាស់ពហុកីឡាដ្ឋាន Bernabeu កាន់តែមានលទ្ធភាព និងទឹកចិត្តតាមទិញកីឡាករ Bale ទាល់តែបាន។ ជាងនេះទៅទៀត Rooney ក៏ជាកីឡាករម្នាក់ ដែល Real ចង់ទិញមកលេងឲ្យក្លឹបរបស់ខ្លួន ក្នុងករណីដែលមិនអាចទិញ កីឡាករCavani បានផងដែរ៕
ដោយ៖ សិលាប្រភព៖ Zing