ខេត្ត​បាត់ដំបង​ ៖ ​ក្មេង​ទំនើង​​ម្នាក់​ដោយ​សារ​តែ​​តក់ក្រហល់​ប្រញាប់​ទៅជួបសង្សារ​ បាន​បង្ហាញ​​ពីភាព​​ព្រហើន​បំផុត ជិះម៉ូតូបំបុក​គោល​ដៅ​កំលាំង​នគរបាល​​ព្រហ្មទណ្ឌ​​ដែលកំពុង​ត្រួត​ពិនិត្យ​​អាវុធជាតិ​ផ្ទុះ​លើ​ដ​ង​ផ្លូវ ​​ចំនួន​៣កន្លែង​​ កាល​ពីវេលាម៉ោង​៨​យប់ថ្ងៃទី​​៣១ ធ្នូ ​ឆ្នាំ​២០១០ ​កន្លង​ទៅ នៅ​ចំណុច​​សួន​យុវវ័យ ស្ថិត​​ក្នុង​ភូមិ​​រំចេក​៤ សង្កាត់​រតនៈ ក្រុ​ង​បាត់ដំបង ។ ដោយ​​សារ​ការ​ជិះ​​បំបុកនេះ​បណ្តាល​​ឱ្យ​កំលាំង​​កងកុំម៉ង់​ដូ​ពិសេស​របស់ស្នង​ការ​​ដ្ឋាន​ខេត្ត​ម្ន ាក់​ រង​របួស​ក្នុង​ខណៈ​​ពេល​ដេញ​ចាប់​ជន​ទំនើង​​នេះ​ដែល​​ព្យា​យាម​​ជិះម៉ូតូ​រត់​គេច​ពីការ​ឃាត់ត្រួត​ពិនិត្ យ ។លោកមៀន ​ឡាយ ប្រធានការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​​កំរិត​ស្រាល បាន​​ថ្លែង​ថា ជន​ទំនើង​​នោះយើងគ្រាន់តែ​​​ឃាត់ខ្លួន​ជា​បណ្តោះ​អាសន្ន​​ ដើម្បី​ធ្វើការ​សាកសួរ​ពីមូលហេតុ​​​​ជិះម៉ូតូ​​បុក​គោល​ដៅ​ដែលសមត្ថ​កិច្ច​​របស់​លោក​បញ្ជា​ឱ្យ​​ឈប់ ដើម្បី​​ត្រួត​ពិនិត្យ​​ ប៉ុន្តែ​​​ជន​នេះ​​បែរ​ជា​បន្ថែម​​ល្បឿន​​ ដើម្បី​​ព្យាយាម​​ជិះ​ម៉ូតូ​​​រត់គេច​ទៅ​វិញ​ ។ ​ជន​ពាល​នេះឈ្មោះ​​ហ៊ូត សុខ​ម៉េង​ ភេទ​ប្រុស អាយុ​​២០​ឆ្នាំ រស់នៅ​ភូមិ​បញ្ញា​ ឃុំ​កំពង់​​ព្រះ ស្រុក​សង្កែ ​​ជិះ​ម៉ូតូ​​​​ហុង​ដា ឌ្រីម C125 ស៊េរី​​ឆ្នាំ​​២០១០ ពណ៌​ខ្មៅ ។តាមការ​ពិនិត្យ​​សកម្ម​ភាព​ជាក់ស្តែង​​នា​យប់​នោះ ជនពាល​នេះ​​បាន​ជិះម៉ូតូ​តំរង់​ចូលគោល​ដៅ​របស់​កំលាំង​​នគរបាល ដែលដាក់ពង្រាយ​​ប្រទាក់​ក្រឡា​គ្នា​៣កន្លែង​​លើ​កំណាត់​ផ្លូវ ។ ភ្លាម​នោះ​ គោល​ដៅទី​១ ​បាន​ផ្លុំ​កញ្ចែ​​បញ្ឈប់​​ តែ​ជន​នេះ​​បែរជា​បន្ថែមល្បឿន​​បុក​ទំលុះ​​គោល​ដៅ​ទី​១ និង​គោល​ដៅទី​២ លុះ​ដល់​គោលដៅ​ទី​៣ ក៏ត្រូវ​​កំលាំង​កង​កុំ​ម៉ង់​ដូ​ពិសេសម្នាក់​​លោត​ទៅ​ចាប់​​ជាប់ បណ្តាល​ឱ្យ​​ក្មេង​ទំនើង​​នោះ​ក៏​​ដួល ហើយ​​មន្ត្រី​​​សមត្ថ​កិច្ច​នោះ​ក៏​ដួល​អុកគូទ​​ រហូត​គ្រេច​​ជើង​ម្ខាង​​ទៀត​ផង ។​ ក្រោយ​ពេល​សមត្ថកិច្ច​​ចាប់​ជាប់​ ជន​ទំនើង​​ឈ្មោះ​​ហ៊ូត សុខ​ម៉េង ​បាន​និយាយ​ថា ខ្លួន​​មាន​អារម្មណ៍​​ភ័យពេក ពេលត្រូវ​សមត្ថ​កិច្ច​​ផ្លុំ​កញ្ចែ​បញ្ឈប់ ម្យ៉ាងទៀត​​​ដោយសារតែ​ខ្លួន​ប្រញាប់​​​ទៅជួបសង្សារ​​ដែល​កំពុង​រង់ចាំ​ផង ទើប​ខ្លួន​​មិនព្រម​​ឈប់តាម​ការ​​បញ្ជា ។លោកជេត វណ្ណ​នី ស្នងការ​​រង​ ដែល​​ដឹកនាំ​​ប្រតិបត្តិការ​​នេះ​ដោយ​ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា កំលាំង​របស់លោក​គ្រាន់តែ​​បញ្ឈប់​អ្នក​ដំណើរ​​ ដើម្បីត្រួតពិនិត្យ​​អាវុធជាតិ​ផ្ទុះ​ និង​សំភារ​ដែល​ល្មើស​ច្បាប់​​ ​មិន​បង្ក​​រំខាន​ដល់​​អ្នក​ដំណើរ​ពេលយប់​ធ្ងន់ធ្ងរ​ទេ ។ ប៉ុន្តែ​ដោយ​​សារតែ​​ក្មេង​ពាល​ម្នាក់នេះ​ មិន​ព្រម​​បញ្ឈប់​​​ឱ្យ​​​សមត្ថ​កិច្ច​​ត្រួត​ពិនិត្យ​​ ហើយ​ព្យាយាម​​ជិះ​ម៉ូតូ​​រត់គេច​​ ទើប​​សមត្ថ​កិច្ច​របស់លោក​​ស្ទាក់​ចាប់​ប៉ផាប់​ពភីង​បែបនេះ ទោះ​ជាយ៉ាង​ណា តែ​​យើងគ្រាន់តែ​​អប់រំ​​​ប៉ុណ្ណោះ​ក្រោយ​ពី​ធ្វើការ​​សាកសួរ​រួច​ ៕​