គណនី evleaks ទើបតែបង្ហើបឲ្យដឹងថា ស្មាតហ្វូន Nokia 6 inch ដែលព័ត៌មានចចាមអារាមមានឈ្មោះកូដថា Bandit នឹងត្រូវបានហៅឈ្មោះផ្លូវការថា Lumia 1520 ក្នុងពេលបង្ហាញខ្លួន។ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនឹងលេចចេញនូវ Version Update GDR3 មួយដល់ Windows Phone ផ្គត់ផ្គង់កំរិតពន្លឺ 1080 និង CPU 4 Core ដើម្បីឲ្យសមស្របនឹងរូបសណ្ឋានរបស់ Lumia 1520។

នៅក្នុងថ្ងៃនេះ Nokia នឹងប្រារព្ធធ្វើនូវព្រឹត្តិការណ៍មួយ នៅប្រទេសរុស្ស៊ី ជាមួយនឹងឈ្មោះជាភាសាអង់គ្លេសថា World Premiere នៅមិនទាន់ច្បាស់ថា ពួកគេនឹងបង្ហាញខ្លួន Lumia 1520 ឬក៏ផលិតផលផ្សេងនោះទេ។

/

(រូបភាព concept របស់ Lumia 1520)

កាលពី ២,៣ថ្ងៃមុន, Reuters បានប្រកាសថា Nokia នឹងប្រារព្ធធ្វើព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយនៅទីក្រុង ញូវយ៉ក នៅដើមខែ កញ្ញា ខាងមុខនេះ ដើម្បីបង្ហាញណែនាំ Bandit & tablet Windows RT,ពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើ Nokia នឹងបង្ហាញផលិតផលអ្វី ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ TTE