ពាក្យមួយឃ្លាតែមានន័យជ្រៅ ដែលបានបង្ហោះដោយ Cristiano Ronaldo តាមគេហទំព័របណ្តាញសង្គម Twitter ហើយត្រូវបានចែកចាយពាសពេញ Internet ។អតីតកីឡាករបិសាចក្រហម Manchester United លោក Cristiano Ronaldo បានសំដែងការដឹងគុណជូនទៅលោក Sir Alexferguson ដែលបានបង្ហាត់ខ្លួនកន្លងមក ដែលធ្វើអោយគេក្លាយជាកីឡាករ លំដាប់ពិភពលោក ។ Cristiano Ronaldo បានបង្ហោះថា Thanks for everything, Boss មានន័យថាអរគុណសំរាប់គ្រប់យ៉ាងលោកគ្រូ ដោយភ្ជាប់ជាមួយរូបថតកាលខ្លួន ទើបតែចាប់ផ្តើមហាត់ដំបូងនៅ Manchester United ។
រូបថតមួយសន្លឺកក៏បានចែកចាយពាសពេញ Internet ហើយក៏បានរាលដាល ដល់អតីតកីឡាករManchester United មួយចំនួនដូចជា Michael Owen ដែលបានបញ្ចប់អាជីពរបស់ខ្លួន នៅទឹកដីOld Trafford បាននិយាយថា លោក Sir Alexguson ពិតជាបុគ្គល្លដែលមានទេព្យកោសល្យយ៉ាងអស្ចារ្យ ហើយលោកមានមោទនភាពណាស់ ដែលធ្លាប់បាននៅក្រោមការ គ្រប់គ្រងរបស់គ្រូបង្វឹកមួយនេះ ។ ចំណែក Louis Saha ក៏បានជូនពរទៅកាន់អតីតគ្រូបង្វឹករបស់ខ្លួន ហើយនិយាយថាលោក Sir Alexferguson គឺជាមនុស្សម្នាក់ដែលខ្លាំង ហើយមានភាពរឹងមាំជាងមនុស្សទាំងឡាយណាទាំងអស់ដែលរូបគេធ្លាប់ជួប ។
គួរបញ្ជាក់ផងដែរថា Cristiano Ronaldo ត្រូវបាន Sir Alexferguson ទិញចូលមកលេងក្នុងឆ្នាំ ២០០៣ក្នុងវ័យ ១៨ ឆ្នាំ ហើយត្រូវបានបង្វឹកយ៉ាងល្អដោយ Sir Alexferguson រហូតដល់ឆ្នាំ ២០០៩ Ronaldoក៏បានផ្ទេរទៅលេង អោយ Real Madrdid ក្នុងតំលៃ ៨០ លានផោន ៕

ដោយ ៖ កុសលប្រភព ៖ k14