ទស្សនិកជនច្បាស់ជាបានដឹងហើយ ថាអារម្មណ៍ពេលបែកបាក់ស្នេហាពិបាកយ៉ាងណា ។ការសិក្សាថ្មីមួយបានបង្ហាញថា ការស្តាប់ចំរៀង ឬ មើលរឿងកំសត់ ក៏អាចជួយអោយអ្នកកាត់បន្ថយអារម្មណ៍សោកសៅ កើតទុក្ខបានដែរ ។ ការសិក្សាថ្មីមួយនេះ បញ្ជាក់ថាការស្តាប់ចំរៀង ឬ ទស្សនារឿងកំសត់ៗ ក៏អាចជួយបំបាត់អារម្មណ៍សោកសៅបានដែរ ព្រោះវាធ្វើអោយអ្នកដែលកំពុងកើតទុក្ខរឿងស្នេហា មានចិត្តអារម្មណ៍ថា គេកំពុងនៅជិតអ្នកដែលមានអារម្មណ៍ដូចគ្នា ហើយបានចែករំលែកពីទុក្ខលំបាករបស់ខ្លួន អោយបានធូរស្បើយ ។

/លោក Stephen Palmer សាស្រ្តាចារ្យ នៃសកលវិទ្យល័យ កាលីហ្វូញ៉ា នៅ Berkeley និយាយថាយើង ពិតជាអរគុណរាល់ស្នាដៃទាំងអស់ដែល បានធ្វើឡើងទាក់ទងជាមួយនឹង ការបែកបាក់ស្នេហា ដូចជា ចំរៀង គំនូរ ភាពយន្ត ប្រលោមលោកជាដើម ដែលបានជួយយើងអោយបានរកឃើញវិធីសាស្ត្រថ្មីមួយនេះ ។

/ក្នុងពេលស្រាវជ្រាវជាមួយអ្នកស្ម័គ្រចិត្ត គេបានរកឃើញថាអ្នកទាំងនោះ បានជ្រើសរើសចំរៀងបែបមនោសញ្ចេតនា ដូចៗគ្នា ។ គួបផ្សំជាមួយនឹងការសិក្សាផ្សេងទៀតទើបគេអាចអះអាងថាការស្តាប់ចំរៀង ឬ មើលរឿងកំសត់ ក៏អាចបំបាត់ទុក្ខសោកសៅពីរឿងស្នេហាបានដែរ ៕

 

ដោយ ៖ លីលីប្រភព ៖ k14,dailymail