ខណៈដែលមនុស្សជាច្រើនយល់ថា ស្នេហា មានរសជាតិល្វីង ជូចត់ ឬផ្អែម ក្រុមអ្នកវិទ្យាសាស្ដ្រ រកឃើញថា វាគឺជាដំណើរការរបស់អារម្មណ៍ ធ្វើឱ្យវិញ្ញាណទាំងឡាយបង្កើនការទទួលអារម្មណ៍ ចំណែករសជាតិរបស់ស្នេហា គឺមានតែម្យ៉ាង នោះគឺផ្អែមត្រជាក់។
ដើម្បីបញ្ចេញនូវលទ្ធផលនៃការស្រាវជ្រាវនេះ Kai Qin Chan មកពីសកលវិទ្យាល័យ Radboud Nijmegen នៃប្រទេសហូឡង់ បានធ្វើការពិសោធ ទៅលើនិស្សិតចំនួន ១៩៧នាក់ នៃសកលវិទ្យាល័យជាតិសឹង្ហបុរី។ ក្នុងការពិសោធពីរលើកដំបូង និស្សិតត្រូវបានស្នើឱ្យរៀបរាប់អំពីរឿងរ៉ាវមួយនៃអារម្មណ៍ផ្អែមត្រជាក់ រ៉ូមេនទិចក្នុងរឿងស្នេហា(I), អារម្មណ៍ប្រចណ្ឌដែលធ្លាប់ឆ្លងកាត់(II) ឬ និយាយអំពីប្រធានបទមានលក្ខណៈកណ្ដាល គឺមិន ផ្អែម ហើយក៏មិនជូរចត់ (III)។បន្ទាប់មក ក្រុមនិស្សិតនេះ ត្រូវបានអញ្ជើញឱ្យភ្លក់ស្ករគ្រាប់សូកូឡា ដែលមានរសជាតិផ្អែម និង ជូរអែម។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ក្រុមនិស្សិតទីមួយ ក្រោយពីញ៉ាំស្ករគ្រាប់ យល់ថា ស្ករ គ្រាប់ទាំងពីរប្រភេទ មានរសជាតិផ្អែមដូចគ្នា ចំណែកក្រុមមួយទៀត បានដឹងអំពីរសជាតិខុសពីគ្នានេះ។ក្រុមអ្នកស្រាវជ្រាវ បន្ដការពិសោធបន្ថែមទៀត លើកនេះ ពួកគេចង់ដឹងថា តើស្នេហា អាចធ្វើឱ្យទឹកសុទ្ធ មានរសជាតិផ្អែម? លទ្ធផលបានបង្ហាញថា អ្នកកំពុងមានស្នេហា យល់ថា ទឹកសុទ្ធ គឺ មានរសជាតិផ្អែមបន្ដិច។ ចំណែកអ្នកដែលកំពុងប្រចណ្ឌ យល់ថា ទឹកសុទ្ធ នៅតែមានរសជាតិ ជាទឹកសុទ្ធពិត។Kai Qin Chan ឱ្យដឹងថា ការរកឃើញនេះ ពិតជាមានសារសំខាន់ ព្រោះថា នៅពេលញ៉ាំទឹកសាប អ្នកដែលមានស្នេហា បែរជាយល់ថា វាមានរសជាតិផ្អែម។ អ្នកដែលកំពុងមានស្នេហា តែងមានអារម្មណ៍ ត្រេកត្រអាល សប្បាយរីករាយ ដូច្នេះ វិញ្ញាណទាំងឡាយ ដូចជាអណ្ដាតជាដើម ក៏មាន “ប្រតិកម្ម” ជាមួយស្ករ។ ដូច្នេះ សូម្បីតែញ៉ាំទឹកគ្មានស្ករ ខួរក្បាលក៏នៅតែបញ្ចេញផលប៉ះពាល់ ធ្វើឱ្យអ្នកមានអារម្មណ៍ថា ទទួលបានរស់ជាតិផ្អែមពីទឹកនោះ។ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវយល់ថា ការតភ្ជាប់រវាងស្នេហា និងវិញ្ញាណនានា គឺមានទំនាក់ទំនងដល់កុមារភាព។ ដោយសារភាពកក់ក្ដៅ ភាពស្និទ្ធស្នាលរបស់ម្ដាយ រួមនឹងរសជាតិផ្អែមនៃទឹកដោះម្ដាយ (ម្សៅទឹកដោះគោ) បានជួយឱ្យយើងដឹងបាននូវការជាប់ទាក់ទងគ្នា រវាងស្នេហា និងភាពផ្អែមល្ហែម។
អត្ថបទសខាន់ៗគួរចាប់អារម្មណ៍ ៖
គេងថ្ងៃ សំចៃទុកយប់ ធ្វើឱ្យរាងកាយ មានបញ្ហាច្រើន
ស្ដ្រីយំច្រើនជាងបុរស មកពីហេតុអ្វី?
យុគសម័យ Ice Age ថ្មី កំពុងមកដល់ ដោយព្រះអាទិត្យ អន់ថយកម្លាំង?
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ livesience