ជំងឺរាក គឺជាប្រភេទជំងឺម្យ៉ាង ដែលអាចឱ្យមនុស្សបាត់បង់នូវកំលាំងកាយ អត់ជាតិទឹកពីក្នុងខ្លួនរហូតអាចបង់បាត់ទាំងជីវិតថែមទៀតផង  ប្រសិនបើអ្នក  មិនទប់ស្តាត់ទាន់ពេលវេលានោះ។ ជំងឺរាក អាចបង្កមកពី ការទទួលទានចំណីអាហារមិនល្អ និង មិនមានអនាម័យគ្រប់គ្រាន់។

ថ្ងៃនេះ យើងសូមណែនាំអ្នកនូវវិធីសាស្រ្តងាយៗ មួយចំនួន  ដែលអាចព្យាបាលជំងឺរាក  បានដោយខ្លួនឯងនៅផ្ទះ។

/

វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង  ទឹកដោះគោជូរ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកផឹកវា ជាការស្រេច។

មួយវិញទៀត អ្នកក៏អាចយក  គ្រាប់ធញ្ញជាតិ fenugreek កន្លះស្លាបព្រាកាហ្វេ  លាយជាមួយនឹងទឹកបន្តិច រួចផឹកទឹកនោះ ជាការស្រេច។ វិធីទាំង២ នេះ កំចាត់ជំងឺរាកចេញពីក្នុងខ្លួន របស់អ្នកបានយ៉ាងឆាប់រហ័ស។ចំណាំ៖ គ្រាប់ធញ្ញជាតិ fenugreek អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកខ្ញីស្ងួតម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង  ជីវ៉ាន់ស៊ុយម៉ដ្ឋ  ១ស្លាបព្រាកាហ្វេនិង ម្ស៉ៅ cinnamon ១ស្លាបព្រាកាហ្វេ និង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ  រួចប្រើប្រាស់(ផឹក ឬ ទទួលទាន) វា ៣ដង ក្នុង១ថ្ងៃ។ចំណាំ៖ ម្ស៉ៅ cinnamon អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី៣៖ សូមយកទឹក ១កែវ លាយជាមួយនឹង  ទឹកខ្មេះធ្វើពីផ្លែប៉ម ១ ទៅ  ២ស្លាបព្រាកាហ្វេ  រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកវា ២ដង ក្នុង ១ថ្ងៃ ជាការស្រេច៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies