អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រ cnet កាលពីពេលថ្មីៗនេះថា មានមនុស្សរាប់ពាន់នាក់ បាននាំគ្នាឈរយ៉ាងត្រៀបត្រាដើម្បីមើល និងផ្ដិតនូវរូបភាពនៃមនុស្សអគ្គិសនីប្រយុទ្ធគ្នា។

ប្រភពដដែលបានបញ្ចាក់ថា ការសម្ដែងនេះ គឺប្រារព្វឡើងនៅក្នុងកម្មវិធីបុណ្យដ៏ធំមួយ ដែលមានឈ្មោះថា Belfast Festival ក្នុងប្រទេសអូស្រា្ដលី។ តាមការអោយដឹងពីក្រុមមនុស្ស ដែលបានឈរមើយនិយាយថា វាពិតជាអស្ចារ្យណាស់ ខណៈដែលបុរសពីរនាក់បានស្លៀកពាក់ខោអាវ ដែលបំពាក់ដោយគ្រឿងអេឡិចត្រូនិច ដើរដោយអគ្គិសនី ហើយរុំទៅដោយខ្សែ Tesla coil និងខ្សែសៀគ្វីអគ្គិសនីដ៏ទៃទៀតនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ការសម្ដែងនេះ មិនត្រូវបានគេអនុញ្ញាតអោយធ្វើនៅក្នុងផ្ទះ ឬកន្លែងផ្សែងៗ តាមទីសាធារណៈផងដែរ ព្រោះនឹងអាចមានគ្រោះថ្នាក់ដល់ជីវិត។ នេះជាវីដេអូក្លីប នៃការសម្ដែង។ សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ cnet