រាជ​ធានីភ្នំពេញ ៖ អ្នកជិះកង់ជុំវិញពិភព​លោកឈ្មោះចេនូស រីវើ (Janus River) អាយុ​៧៥ឆ្នាំ ជនជាតិអ៊ីតាលី​បានមកដល់​ប្រទេស​កម្ពុជាជាប្រទេសទី១១៩ ដែលលោកបានឆ្លង​កាត់អស់រយៈពេល១១ឆ្នាំក្នុងដំណើរជិះកង់#របស់​លោកចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ​២០១១​នេះ។​លោកបានធ្វើដំណើរឆ្លងកាត់ពីប្រទេស​ថៃចូលមកកម្ពុជាកាលពីថ្ងៃទី៨ ធ្នូ ២០១០ តាមច្រក​ទ្វារអន្តរជាតិប៉ោយប៉ែត ។ លោក​បាន​ធ្វើដំណើរកាត់តាមផ្លូវលំជាច្រើនថ្ងៃពីខេត្ត#បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ទើបមក​ដល់ភ្នំពេញ។លោកតាចេនូស រីវើបានមាន​ប្រសាសន៍​ប្រាប់កោះសន្តិភាពក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១៨ មករា ២០១១ នៅក្នុងវិហារកាតូលិក មួយក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញថា នៅ ពេលគាត់មកដល់ព្រះរាជាណាចក្រកម្ពុជា#គាត់​បានឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលមានសុវត្ថិភាពជាងគេក្នុងចំណោមប្រទេស​ដែលគាត់បានឆ្លងកាត់ក្នុងដំណើរជិះកង់ជុំវិញព ិភពលោក ។ ស្ថិតក្នុងប្រទេសកម្ពុជាមួយ​រយៈ​ពេល​នេះគាត់មើលឃើញថា​ ប្រជាជន​កម្ពុជា​មានការរាក់ទាក់នឹងគាត់យ៉ាងខ្លាំងនៅតាម​​បណ្តា​ខេត្ត-ក្រុងដែលគាត់បានស្នាក់នៅ​កន្លង​មក​នេះ។លោកតាបន្តថា គាត់មិនបានជិះកង់តាមផ្លូវ​ថ្នល់ទេនៅក្នុងប្រទេសកម្ពុជា​នាពេល​កន្លងទៅ ប៉ុនែ្តបានធ្វើដំណើរតាមព្រៃ​ភ្នំស្ថិតនៅភាគខាង​លិច​ប្រទេសកម្ពុជា ជា​ពិសេសអតីតតំបន់គ្រប់​គ្រងដោយពួកខែ្មរ​ក្រហម ។ នៅក្នុងព្រៃគាត់​បានជួបប្រទះនឹងបញ្ហាមួយចំនួនដូចជាសត្វល្អិតខាំឬសត្វពស់ចឹក​ជាដើម ។ ការយាយី​ដោយ​សត្វបានធ្វើឲ្យ​ជើង​របស់គាត់ឡើងហើម​ជា​ច្រើន​ថ្ងៃ ប៉ុន្តែត្រូវបាន​ជួយសង្គ្រោះដោយប្រជាពល​រដ្ឋ​តាម​បណ្តា​ខេត្តទាំងនោះ។ជួប​ជា​មួយ​កោះសន្តិភាព​​លោក​តា​បាន ផ្តល់​បទសម្ភាសន៍ថា គោលបំណង​របស់​លោក​តា​គឺធ្វើដំណើរជុំវិញពិភពលោក​ដោយជិះកង់ ហើយគ្រោងចូលរួម​អូឡាំពិក​រដូវ​ក្តៅ​​នៅ​ប្រទេសប្រេស៊ីលនៅឆ្នាំ២០១៦​ខាង​មុខ​នេះ។ ក្នុង​ពេលធ្វើដំណើរយៈពេល១១ឆ្នាំនេះ​លោក​តាមិនបានសំរាន្តក្នុងផ្ទះ ឬសណ្ឋាគារទេ តែ​បាន​ដេកនៅតាមទីវាលដូចជាតាមផ្លូវ ឬក្នុង​វត្ត។​គាត់បានចំណាយពីរដុល្លារក្នុងមួយថ្ងៃ​​​សំរាប់​អាហារមួយពេលថ្ងៃត្រង់ ហើយ​គាត់ត្រូវបាន​អាជ្ញាធរតាមខេត្ត-ក្រុងជួយ​សំរួល​ក្នុង​ការ​ស្នាក់​នៅនិងអាហារបរិភោគខ្លះដែរនៅពេលគាត់មាន​វត្តមានក្នុងខេត្តនានានៃប្រទេសកម្ ពុជា។​គាត់គ្រោងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី៨ កុម្ភៈ ទៅកាន់ប្រទេសឡាវ វៀត​ណាម ចិន និងកូរ៉េខាងជើង។លោកតាចេនូស រីវើបានមានប្រសាសន៍​ប្រាប់កោះសន្តិភាពក្នុងបទសម្ភាសន៍បន្តទៀតថា គាត់មិនមែនជាអ្នកក្រទេ ប៉ុន្តែគាត់ចង់ធ្វើដំណើរជុំវិញពិភពលោកដោយមិនចង់ស្លាប់នៅ​ផ្ទះ ឬក៏ស្លាប់នៅមន្ទីរពេទ្យនោះទេ និងចង់ជួយ#ដល់កុមារក្រីក្រទាំងឡាយក្នុងពិភពលោកជាពិសេសកុមារកម្ពុជា និងឥណ្ឌា។ លោកតា​​បន្តថា រូប​គាត់ជាក្មេងកំព្រាដែលឪពុកម្តាយ​បាន​ត្រូវគេសម្លាប់ក្នុងសង្គ្រាមលោក​លើកទី​២នៅពេលគាត់មានអាយុ៣ឆ្នាំ​ហ ើយ​ឪពុក របស់​គាត់ជនជាតិហុល្លង់ ឯម្តាយជនជាតិរុស្ស៊ី។ ក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន១១៩នេះ មិនមានជួបឧបសគ្គអ្វីទេ ហើយការ​ធ្វើ​ដំណើរកន្លងមកមានចំងាយផ្លូវប្រមាណ១៣៥.​០០០គីឡូម៉ែត្រ។ លោកតា​បាន​ប្រាប់​​​​ថា នឹង​ចំណាយពេលបីសប្តាហ៍​នៅក្នុង​ប្រទេស​កម្ពុជា​ទីដែលលោកតាបានគិតថាជាកន្លែង​មាន​សុវត្ថិ​ភាពជាងគេ។ក្នុងអា ជីពជាអ្នកជិះកង់វ័យ៧៥ឆ្នាំលោកតាចេនូស រីវើ បានមានប្រសាសន៍ថា គាត់មាន​សុខភាព​ធម្មតាដែលតាម​គំរោង​គាត់នឹងបញ្ចប់​ដំណើរជិះកង់នេះនៅអាយុ៨០ឆ្នាំ ខណៈ​នោះ​គាត់នឹងទៅដល់ប្រទេសប្រេស៊ីលចូលរួម​អូឡាំ​ពិក​រដូវ​ក្តៅ ២០១៦។​ កង់​ពណ៌​ខ្មៅ​ និងកាតាប​ចំនួនបួនដែលចងភ្ជាប់នឹងកង់នេះ​ជាឧបករណ៍​សំខាន់របស់គាត់សំរាប់ផ្ទុកសំភារ ។ ហើយ​​គាត់​កាន់លិខិតឆ្លងដែនចំនួន​ពីរ នៅថ្ងៃទី១៩​មករាលោកតាគ្រោងចាកចេញពីភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ចាម ក្រចះ មណ្ឌលគីរី រតនគីរី និង​ស្ទឹងត្រែង ​មុនពេលចាក​ចេញទៅកាន់ប្រទេស​ឡាវនៅថ្ងៃទី៨កុម្ភៈ ៕#