ទំនាក់ទំនងរវាង Apple និង Samsung កាន់តែអាក្រក់ទៅៗ ក្រោយពេលជម្លោះពីការរំលោភលើប័ណ្ណប៉ាតង់រយះពេលយ៉ាងយូរមក។ សប្តាហ៍មុន Samsung បានបង្ហាញការផ្សាយពាណិជ្ជកម្មចំអក iPhone 5 និងបង្ហោះចូលគេហទំព័រធំៗជាច្រើន។ ពេលនេះ Samsung ទើបតែបង្ហាញនូវខ្សែវីដេអូបន្តការចំអកទៅលើគូប្រកួត ស្តីពីអ្នកគាំទ្រ iPhone 5 កំពុងតែខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍។

ផ្លាស់ប្តូរបច្ចេកទេស លើកនេះ Samsung បានកំនត់ទិសដៅលើអ្នកដែលកំពុងតំរង់ជួរចាំទិញទូរ-ស័ព្ទរបស់ Apple។ ក្រុមហ៊ុនផលិត Galaxy S III បានវាយប្រហារយ៉ាងខ្លាំងលើគុណវិបត្តិនៅលើ iPhone 5 ដូចជាខ្វះ NFC និង Connector Lighting ដែលបង្កមានការប្រកែកគ្នាជាច្រើន។
 
នៅក្នុងវីដេអូនេះ អ្នកទស្សនានឹងបានស្តាប់សំដីរបស់ iFan និយាយពីលក្ខណះដែលមានជាប់នឹង iPhone 5 ដូចជារន្ធដោតកាសស្តាប់តន្រ្តីស្ថិតនៅផ្នែកខាងក្រោម, បណ្តារន្ធ Connector...ក្រោយពេលបានឃើញមនុស្សមួយចំនួនដើរកាត់ កាន់ទូរស័ព្ទ Galaxy, iFan ចាប់ផ្តើមមានការងឿងឆ្ងល់?
តាមរយះពាណិជ្ជកម្មនេះ Samsung ចង់បញ្ជាក់ថា Apple មិនបាននាំមកនូវអ្វីដែលថ្មីប្លែក ហើយថែមទាំងយកតាមGalaxy S III នូវ network LTE 4G និងបំពាក់អេក្រង់ធំទូលាយដែលមានមុន iPhone 5។ចុងបញ្ចប់នៃវីដេអូ Samsung បានកំនត់ថា: ពួកយើងប្រាកដជានឹងបានឃើញនូវអ្វីដែលថ្មី ប្លែកលើiPhone, ប៉ុន្តែមិនមែនពេលនេះទេ គឺនៅពេលក្រោយទៀត...៕
/
/
/
ដោយ៖ សិលាប្រភព៖ k14