អង់គ្លេស៖ ក្រុមបាល់ទាត់ Crystal Palace បានធ្វើការស្នើសុំជាផ្លូវការដល់ក្រុមបាល់ទាត់ Blackpool ដើម្បីឲ្យ លោក Ian Holloway មកធ្វើជាអ្នកដឹកនាំក្រុមរបស់ខ្លួន។

រូបភាព៖ លោក Ian Holloway
សូមបញ្ជាក់ថា លោក Ian Holloway មានវ័យ ៤៩ឆ្នាំហើយ គឺជាអ្នកដឹកនាំក្រុមបាល់ទាត់ Blackpool តាំងពី ឆ្នាំ២០០៩ មកម្លេះ ហើយលោកបានដឹកនាំក្រុមទទួលបានជើងឯកក្នុងការប្រកួតកន្លងមកដែរ។ ចំណែកឯអ្នកដឹកនាំក្រុមបាល់ទាត់ Crystal Palace គឺលោក Dougie Freedman បានផ្តូរទៅដឹកនាំក្រុមបាល់ទាត់ Bolton វិញតាំងពីខែតុលាមកម្លេះ។
លោកនាយកគ្រប់គ្រងក្រុម Crystal Palace បានមានប្រសាសន៍ថា “ការស្នើសុំបានធ្វើឡើងហើយ ក៍ប៉ុន្តែពុំទាន់ចេញជាលទ្ធផលសំរេចណាមួយនៅឡើយ”៕
ដោយ៖ តុលា
ប្រភព៖ bbc