ឆ្នាំ ២០១៣ នេះគឺពិតជាកក្រើក រញ្ជួយចំលែកបំផុត ក្នុងវិស័យបាល់ទាត់របស់អឺរ៉ុប គឺការចូលនិវត្តន៍ តារាល្បីៗជាច្រើន ។
-David Beckham បញ្ចប់អាជីពរបស់ខ្លួននៅក្រុម PSG ក្នុងវ័យ ៣៨ ឆ្នាំ បន្ទាប់ពីសាងស្នាដៃអស់រយៈពេល ២០ ឆ្នាំ ។
-Jamie Carragher បញ្ចប់អាជីពនៅក្រុម Liverpool ក្នុងវ័យ ៣៥ ឆ្នាំ បន្ទាប់ពីចំណាយពេលវេលាពេញ ២៣ ឆ្នាំ នៅ Liverpool តាំងពីក្មេង ។
-Michael Owen បញ្ចប់អាជីពក្នុងវ័យ ៣៣ ឆ្នាំ ដោយមានរហ័សនាមថា កីឡាករអស្ចារ្យ (TheProdigy ) ។
-Sir Alex Ferguson បញ្ចប់អាជីពជាគ្រូបង្វឹករបស់ Manchester United ក្នុងវ័យ ៧១ ឆ្នាំ បន្ទាប់ពីការដឹកនាំដ៏ល្អ ជាប់ឈ្មោះជាគ្រូបង្វឹកដ៏ល្អបំផុតរបស់ពិភពបាល់ទាត់ ។
-Paul Scholes ជាកីឡាករដែលកើតចេញ ពីការបង្វឹករបស់ Sir Alex រួមគ្នាជាមួយ Beckhamបញ្ចប់អាជីពរបស់ខ្លួននៅ Manchester United ក្នុងវ័យ ៣៨ ឆ្នាំ ។
-Phil Neville ជាប្អូប្រុសរបស់ Gary Neville ចូលនិវត្តន៍ក្នុងវ័យ ៣៦ ឆ្នាំនៅ Everton ។
-Mark Van Bommel ចួលនិវត្តន៍ក្នុងវ័យ ៣៦ ឆ្នាំនៅក្រុម PSV បន្ទាប់ពីប្រឡូកក្នុងពិភពបាល់ទាត់អស់ ២០ ឆ្នាំជាង ៕

ដោយ ៖ កុសលប្រភប ៖ k14