ដោយសារតែទង្វើខុសច្បាប់របស់ខ្លួន Facebook កំពុងប្រឈមនឹងពាក្យបណ្ដឹងច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រនៃបណ្ដាញសង្គមមួយនេះ។

ការប្ដឹងផ្ដល់នេះ ចាប់ផ្ដើមឡើងដោយនិស្សិតផ្នែកច្បាប់ម្នាក់ ឈ្មោះ Max Schrems ។ ក្រោយពីចាប់ផ្ដើមបាន ៤ថ្ងៃ ចំនួនអ្នកប្រើប្រាស់ ដែលដាក់ពាក្យប្ដឹង Facebook បានកើនឡើងដល់ជាង២ម៉ឺននាក់។ តួលេខនេះ ប្រាកដជាមិននៅត្រឹមនេះ នោះទេ។

/

យោងតាមច្បាប់ ទាក់ទិននឹងការ ការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ នៅ អឺរ៉ុប គេឃើញថា Facebook បានបំពានលើមាត្រាជាច្រើន ដែលមានក្នុងច្បាប់នេះ។ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook នៅទូទាំងពិភពលោក អាចចូលរួមករណីប្ដឹងនេះ ដោយសារថា អ្នកប្រើប្រាស់ Facebook សុទ្ធតែបានផ្ដល់ព័ត៌មានឯកជនរបស់ខ្លួន ទៅឱ្យ Facebook ។

ពាក្យបណ្ដឹងនេះ បានចោទប្រកាន់ Facebook ថា បានតាមដានដោយសម្ងាត់ នូវទម្លាប់ចូលមើលគេហទំព័រនានារបស់អ្នកប្រើប្រាស់ និងមានចេតនា ចូលរួមក្នុងគម្រោងតាមដានអ្នកប្រើប្រាស់ទូទាំងពិភពលោក របស់ NSA (អាមេរិក)។

តាមរបាយការណ៍ បច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាង ២ម៉ឺននាក់ មកពីជាង ១០០ប្រទេសបានចូលរួមប្ដឹងប្រឆាំង Facebook ។ សាធារណជនយល់ថា ចំនួនអ្នកប្ដឹង នឹងកើនឡើងច្រើនជាងនេះ រាប់សិបដង ហើយអ្នកក៏អាចចូលរួមប្ដឹងប្រឆាំង Facebook តាមរយៈតំណភ្ជាប់នេះ។

ប្រសិនឈ្នះក្ដី អ្នកដែលបានដាក់ពាក្យប្ដឹង នឹងទទួលបានប្រាក់ប្រហែល ៦៦៩ដុល្លារអាមេរិក (មិនទាន់គិតថ្លៃសេវាមេធាវី ២០%)។ ការប្ដឹងនេះ គឺចង់ព្រមាន Facebook អំពីសកម្មភាពខុសច្បាប់ដែលទំព័រនេះកំពុងធ្វើ ឱ្យបញ្ឈប់ជាបន្ទាន់។

width=499

ចំនួនទឹកប្រាក់ដែល Facebook អាចនឹងត្រូវយកមកសងជម្ងឺចិត្តអ្នកឈ្នះក្ដី គឺប្រហែល ១២,៥លានអឺរ៉ូ (ជិត ១៧លានដុល្លារអាមេរិក)។ ចំនួននេះ អាចនឹងមិនច្រើនប៉ុន្មានសម្រាប់ Facebook ប៉ុន្ដែ វាក៏នឹងធ្វើឱ្យ Facebook ត្រូវព្រួយបារម្ភ ប្រសិនពួកគេនៅតែរក្សាសកម្មភាពខុសច្បាប់របស់ខ្លួន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ csmonitor/ itproportal