ស្បែកស្ងួត គឺជាបញ្ហាទូទៅមួយរបស់មនុស្សគ្រប់រូប តែងតែជួបប្រទះ ជាពិសេសស្រ្តី តែម្តងតែងតែមានការព្រួយបារម្ភពីបញ្ហាស្បែក និង​សុខភាពស្បែក។ ព្រោះថាស្បែកគឺជាផ្នែកមួយយ៉ាងសំខាន់   នៃការបង្អួតសម្រស់របស់ស្រ្តី។ បញ្ហាស្បែកស្ងួត  គឺបណ្តាលមកពី  កោសិកាស្បែកងាប់ និង បណ្តាលមកពី  ការប្រើប្រាស់ផលិតគីមីផ្សេងៗ ជាច្រើន ទៀត ដែលបង្កឱ្យស្បែកស្ងួត។

ខាងក្រោមនេះ  យើងសូមណែនាំអ្នកឱ្យសាកល្បងប្រើប្រាស់វិធីធម្មជាតិងាយៗ  មួយចំនួនអាចជួយឱ្យស្បែករបស់អ្នកមានសំណើចឡើងវិញ និង ភ្លឺរលោងបានឆាប់រហ័ស។

width=500

ទឹកឃ្មុំ៖ សូមយកទឹកឃ្មុំ ដុសខាត់លើស្បែករបស់អ្នកឱ្យសព្វ ទុករយៈពេល ៥​ទៅ ១០នាទី មុនអ្នក ងូតទឹក។ ព្យាបាលស្បែកស្ងួត តាមវិធីនេះ  ជារៀងរាល់ថ្ងៃ  នឹងជួយឱ្យស្បែករបស់អ្នក ទន់ មានសំណើច និង ភ្លឺរលោង។

ទឹកដោះគោជូរ៖ សូមយកទឹកដោះគោជូរ លាបនៅលើដងខ្លួនរបស់អ្នករួចម៉ាស្សាឱ្យសព្វ ទុករយៈ១០នាទី ជាការស្រេច។ ធ្វើតាមវិធីនេះ ឱ្យបានជារៀងរាល់ថ្ងៃ  ស្បែករបស់អ្នកនឹងមានសំណើច ភ្លឺចែងចាំង បានយ៉ាងឆាប់រហ័ស។

ទឹកដោះគោ៖ សូមយកក្រណាត់ស្អាត ជ្រលក់ចូលក្នុងទឹកដោះគោត្រជាក់  រួចលាបវានៅលើកន្លែងដែលមានស្បែកស្ងួត ទុករយៈពេល​ ៥ ទៅ ៧នាទី។​ បន្ទាប់មក  លាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies