រាជធានីភ្នំពេញ ៖ សមាគម​​គ្រឹះ​ស្ថាន​​​ឧត្តម​សិក្សា​​កម្ពុជា​ បាន​​បង្ហាញ​នូវ​គេហ​ទំព័រ​ថ្មី​របស់​សមា​គម​ដែល​មាន​អាសយ​ដ្ឋាន www.chea.​edu.kh ដើម្បី​​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌​​មាន​ថ្មីៗ​របស់​សមា​ជិក​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ជូន​អ្នក​សិក្សា​ស្រ ាវ​ជ្រាវ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ​ធ្វើ​យ៉ាងណា​​ដើម្បី​ឱ្យ​មតិ​ជាតិ និង​អន្តរ​ជាតិ​យល់​កាន់​តែ​ច្បាស់​អំពី​ការ​រីក​ចំរើន​លើ​វិស័យ​អប់រំ ផ្នែក​ឯក​ជន​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​បង្ហាញ​ពី​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​។ #​លោក​លី ឆេង ទី​ប្រឹក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ និង​ជា​ប្រធាន​សមា​គម​​គ្រឹះ​​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​​មាន​ប្រសាសន៍​ថា ការ​បើក​ឱ្យ​មាន​គេ​ហ​ទំព័រ​ (Wedsite) នេះ គឺ​ស្រប​តាម​កាលៈ​ទេសៈ​នៃ​​សម័យ​​ឌីជី​ថល និង​ទំនើប​កម្ម​នៃ​ការ​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​ និង​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី តេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា។ ​លោក​បញ្ជាក់​ថា តាម​រយៈ​គេហ​ទំព័រ​​នេះ​ សមា​គម និង​មាន​សមត្ថ​ភាព​មួយ​កំរិត​ទៀត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​ថ្មីៗ​របស់​សមា​ជិក​ឱ្យ​បាន​កាន់តែ​ទ ូលំ​ទូលាយ​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​សំខាន់​ដើម្បី​​បង្ហាញ​នូវ​មតិ​ជាតិ​ អន្តរ​ជាតិ​បាន​​យល់​ដឹង​កាន​់តែ​ច្បាស់​អំពី​ការ​រីក​​ចំរើន​​នៃ​វិស័យ​​អប់រំ បណ្តុះ​បណ្តាល​​​ធន​ធាន​មនុស្ស​ និង​វិស័យ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ៕