នៅក្នុងការប្រឹងប្រែង ដើម្បីជួយឱ្យក្រុមអ្នកប្រើប្រាស់ បោះបង់ចោលទាំងស្រុងនូវប្រព័ន្ធដំណើរការកុំព្យូទ័រ Windows XP ក្រុមហ៊ុន Microsoft ត្រៀមជាស្រេច ក្នុងការផ្ដល់ប្រាក់រង្វាន់ ចំនួន ១០០ដុល្លារ សម្រាប់អតិថិជនម្នាក់។

width=556

រយៈពេលកន្លងមក ក្រុមហ៊ុន Microsoft ធ្លាប់បានប្រកាសកម្មវិធី ផ្ដល់ប្រាក់រង្វាន់ ចំនួនត្រឹម ៥០ដុល្លារអាមេរិក ដល់អតិថិជនរូបណា ដែលបន្ទាន់សម័យ ពី Windows XP ទៅជា Windows 8 ។ ចំណែកពេលនេះ ក្រុមហ៊ុន បានប្រកាសបន្ថែមប្រាក់រង្វាន់នេះ ឡើងដល់ ១០០ដុល្លារ ក្នុងការប្រឹងប្រែង ដើម្បីជួយឱ្យអ្នកប្រើប្រាស់ អាចបោះបង់ទាំងស្រុង នូវប្រព័ន្ធដំណើរការ ដែលមានអាយុកាល ជាងមួយទសវត្សនេះ។

១០០ដុល្លារនេះ នឹងត្រូវបានផ្ដល់ជូន ទៅអ្នកប្រើប្រាស់ Windows XP នៅពេលពួកគេទិញកុំព្យូទ័រថ្មីដែលដំណើរការដោយ Windows 8 ។ កម្មវិធីនេះ អនុវត្តចំពោះតែម៉ូដែលកុំព្យូទ័រមួយចំនួន ដែលបានកំណត់ ហើយអតិថិជន ត្រូវទៅកាន់ហាង Microsoft Store ដោយផ្ទាល់ ដើម្បីបានដឹងអំពីព័ត៌មានលំអិត។

/

ប្រាក់រង្វាន់នេះ ក៏នឹងផ្ដល់ជូនតែអតិថិជនណា ដែលទិញកុំព្យូទ័រ Windows 8 ដែលមានតម្លៃចាប់ពី ៥៩៩ដុល្លារឡើងទៅ។ ប្រភពព័ត៌មានបញ្ជាក់ថា កម្មវិធីនេះ   នឹងមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ១៥មិថុនា ឆ្នាំ ២០១៤។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Engadget