រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​​បុកបំផ្លិចបំផ្លាញ​​ទ្រព្យសម្បត្តិ​​សាធារណៈ​​ក្នុងរាជ​ធានី​ភ្នំពេញ​​បានកើតឡើង​​ច ំនួន​​១២​៣លើក ​កាលពី​​ឆ្នាំ​២០១០ ​កន្លង​ទៅ​នេះ ។ នេះបើ​តាម​ប្រសាសន៍​​​លោក​​​វរសេនីយ៍​​ត្រី​ប៉ែន ឃុន នាយ​រង​ការិយា​ល័យ​​នគរបាល​​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការ​​នគរបាល​រាជធានីភ្នំពេញ ​​បាន​ឱ្យ​ដឹង​​កាលពីព្រឹក​ថ្ងៃទី​​៣ មករា ២០១១ ​ក្នុង​ពិធី​បង្ហាញ​​​មុខ​ម្ចាស់​រថយន្ត​ស្ទូច​​ដែលបានព្យាយាម​​​ស្ទូច​រថយន្ត​​ម៉ាក​ហាយឡិនឌ័រ​​ ពណ៌ខ្មៅ ​ដែល​បើក​បុកបង្គោល​​ភ្លើង ​ដាច់ត្រឹម​​គល់ ហើយ​​ជ្រុល​ធ្លាក់​​​ប្រឡាយ​​ទឹក។លោក​វរ​សេនីយ៍ត្រី ប៉ែន ឃុន នាយ​រង​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ផ្លូវ​គោក​ នៃ​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ទៀត​​ថា នៅ​ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​បុក​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៅ​ក្នុង​រាជ​ធាន ី​ភ្នំពេញ បាន​កើតឡើង​ចំនួន​១២៣​លើក ​​ក្នុង​នោះ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បើក​រថយន្ត​បុក​​បង្គោល​ភ្លើង​​ចំនួន​៤០​លើក បុក​របាំង​​ចែក​ផ្លូវ​​​ចំនួន​៦០​លើក បុក​ដើម​​ឈើ​ចំនួន​១៣​លើក ​បុក​បង្កាន់​ដៃ​​ស្ពាន​ចំនួន​៧​លើក បុក​ស្លាក​សញ្ញា​ចំនួន​២​លើក និង​បុក​បង្គោល​ភ្លើង​ស្តុប​ចំនួន​១​លើក ។ នៅ​ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​ទាំង​នោះ​សមត្ថ​កិច្ច​បាន​​​ស្ទូច​យក​រថយន្ត​ទៅ​ដាក់​នៅ​សាលា​រាជ​ធានី​ភ្ នំពេញ ចំនួន​៧២​លើក និង​៥១​លើក​​ទៀត សមត្ថ​កិច្ច​ស្ទូច​យក​ទៅ​កាន់​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ដើម្បី​ធ្វើ​ការ​​ដោះ​ស្រាយ​ ហើយ​​ក៏មាន​​គ្រោះថ្នាក់​មួយ​ចំនួន​​ទៀត​បាន​ជ្រុល​ទៅ​ប៉ះ​​យាន​យន្ត​ផ្សេងៗ​ និង​ខ្លះ​ទៀត​ជា​រថយន្ត​ធំ មិន​អាច​យក​ទៅ​ទុក​​នៅ​សាលា​រាជ​ធានី​ភ្នំពេញ​បាន ។ លោក​វរ​សេនីយ៍​ត្រី ប៉ែន ឃុន បាន​ឱ្យ​ដឹង​ទៀត​ថា ​អ្នក​បើក​បរ​បង្ក​គ្រោះ​ថ្នាក់​បុក​បំផ្លិច​បំផ្លាញ​​ទ្រព្យសម្បត្តិ​​សាធារណៈ​​ទាំង​នោះ​​ភាគ​ច្រើន​​គឺ អ្នក​​បើកបរ​ស្រវឹង​​ជោគ​ជាំ​ ហើយ​បើក​​បុក​នៅ​ពេល​យប់​ជ្រៅ ​នេះគឺ​​ពុំ​គិត​ពី​គ្រោះថ្នាក់​​មួយ​ចំនួនទៀត ​ដែល​​អ្នក​បើក​បរ​បានព្យាយាម​​បើក​រត់​​ និង​ហៅ​រថយន្ត​​មកស្ទូច​យកទៅ​បាត់​នោះទេ ​៕