កាលពីខែមុន Otaku ជនជាតិជប៉ុនបានបង្កើតកម្មវិធី “ស្វែងរកគូជីវិតរៀបអាពាហ៍ពិពាហ៍” ដោយអនុញ្ញាតឲ្យជនប្រុសស្រីទាំងឡាយពាក់របាំងមុខចូលរួម។ ការពាក់របាំងមុខនេះ មានន័យថា មុខមាត់ពុំសំខាន់ឡើយក្នុងការជ្រើសរើសគូស្រករ។
នៅថ្ងៃទី ២៧ តុលា មានបេក្ខនារីចំនួន ៨នាក់ និងបេក្ខជនចំនួន ៩នាក់ បានចូលរួម។ បេក្ខជន បេក្ខនារី តំរូវឲ្យសាកសួរនាំពីចំណង់ចំណូលចិត្តគ្នាទៅវិញទៅមក ដើម្បីស្វែង រកអ្នកដែលមានចំណូលចិត្តដូចខ្លួន។ ចុងបញ្ចប់ កម្មវិធីនេះក៏មានពិធីរាំរែកផងដែរ។
ការប្រព្រឹត្តិទៅនៃកម្មវិធីនេះពិតជាដំណើរការបានយ៉ាងល្អ ហើយពិធីនេះនឹងត្រូវបា្ររព្ធ ឡើងនៅថ្ងៃទី ២៣ វិច្ឆិកា បន្តទៀត៕



ដោយ៖ មិនាប្រភព៖ rocketnews