ម៉ាឡាកា៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានជាតិ ប្រទេសម៉ាឡាកា​ បានអោយដឹងថាអាគារដែលមានឈ្មោះថា Parsaraya Khelass ក្នុងរដ្ឋ Jalan Kee ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីថ្ងៃ ចន្ទសប្ដាហ៍នេះ។width=455

លោក Lokman Hakin Sulaiman អាជ្ងាធរភ្នាក់ងារ គ្រប់គ្រងអាគារនេះ បាននិយាយថា​ កាលពីម៉ោង ១១.៥៨ នាទីយប់ ស្រាប់តែមានអគ្គីភ័យមួយបានកើតឡើង ពោលគឺការឆេះ អាគារដែលមានអាយុកាល ១០០​ ឆ្នាំនេះតែម្ដង។ លោក Sulaiman បានបញ្ចាក់ដែរថា ការឆាបឆេះនៃអាគារនេះ ប្រហែលបណ្ដាលមកពី ការផ្ទុះនៃចរន្ដអគ្គីសនីខ្សែភ្លើង។width=455បើតាមការអោយដឹង របស់អាជ្ងាធរគ្រប់គ្រងគ្រោះអគ្គីភ័យ បានរាយការណ៍មកថា ក្នុងគ្រោះថា្នក់អគ្គីភ័យ ដ៏អាក្រក់មួយនេះ មិនបានបណ្ដាលអោយមនុស្សស្លាប់ ឬរងរបួសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប៉ូលីសនឹងបើកការស៊ីបអង្កេតរកអោយឃើញ ពីមូលហេតុដែលអោយមានការឆាបឆេះនេះឡើងដែរ៕

ដោយ៖ រក្សាប្រភព៖ dailymail