ក្រុងមែនឆេស្ទើៈ ក្លឹបមេឃខៀវ Manchester City របស់អង់គ្លេសបាន បណ្តេញគ្រូបង្វឹកជាតិអ៊ីតាលីលោក Roberto Mancini ចេញពីតំណែងដោយ ដាក់បញ្ចូលមកវិញលោក Manuel Pellegrini វ័យ៥៩ឆ្នាំ អតីតគ្រូ បង្វឹកក្លឹប Malaga របស់អេស្ប៉ាញ ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឱ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតមានឡើងក្រោយពេល Mancini ដឹកនាំដ៏អន់បំផុតបាន ប្រកួតចាញ់ក្រុម Wigan Athletic ០-១ កាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា កន្លង ទៅថ្មីៗនេះ នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី២ FA Cup របស់អង់គ្លេស នាឯពហុកីឡដ្ឋាន ជាតិ Wembley ។

សូមរំលឹកថា គ្រូបង្វឹកដែលមានវ័យ៤៨ឆ្នាំរូបនេះ បានដឹកនាំ Man City ជំនួសលោក Mark Hughes នា ខែធ្នូ ឆ្នាំ២០០៩ ដោយក្នុងនោះធ្លាប់ឈ្នះពាន FA Cup ម្តងនាឆ្នាំ២០១១ ឈ្នះពាន Premier League ម្តង នារដូវកាលមុនឆ្នាំ២០១១-២០១២ និងពានបើករដូវកាល Community Shield ម្តងដែរនាឆ្នាំ២០១២ ។

ជាមួយនឹងការបាត់បង់ការងារនេះដែរ Mancini ក៏និយាយឱ្យដឹងថា “ជាការពិតណាស់ វាគួរតែអីចឹងព្រោះថា ការដឹករបស់ខ្ញុំមួយរយៈចុងក្រោយនេះ វាហាក់បីដូចជាយ៉ាប់យឺន ខ្លាំងណាស់ បើទោះបីជាខ្ញុំបាន ជួយឱ្យក្រុមនេះមានកៅអីមួយសម្រាប់ Champions League នារដូវកាលក្រោយក៏ដោយ” ។

សូមបញ្ជាក់ថា Man City បានចុះកិច្ចសន្យា ជាមួយគ្រូបង្វឹកថ្មីជនជាតិ ឈីលី លោក Manuel Pellegrini នាថ្ងៃបរាជ័យនោះដូចគ្នា ក្រោយពេលដែលបានត្រឹមតែឈរមើល Wigan លើកពាន FA Cup លើកទី១តែប៉ុណ្ណោះ ដោយមិនអស់ចិត្ត និងមិននឹកស្មានដល់ ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល