ជំងឺកញ្រ្ជិល គឺជាប្រភេទជំងឺមួយដែលរាលដាល (ឆ្លង) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។ជំងឺនេះ ភាគច្រើនកើតមានឡើងទៅលើកុមារតូចៗ ហើយជំងឺកញ្ជ្រិលនេះ ចាប់ផ្តើមកើតមាននៅលើខ្លួនកុមារតូចៗ ចាប់ពី ១០ ទៅ ១៤ថ្ងៃ។ ជំងឺកញ្ជ្រិល មានរោគសញ្ញាដូចជា៖ ក្អកស្ងួត គ្រុនក្តៅខ្លាំង ឈឺចាប់ពេញខ្លួន ហៀរទឹកភ្នែក មិនសូវឃ្លានអាហារ ហៀរសម្បោរ និងមានកន្តួលតូចៗ ជាច្រើន នៅលើស្បែក។ តើលោកអ្នកមានវិធីណា ដើម្បីព្យាបាលជំងឺកញ្ជ្រិល?
ខាងក្រោមនេះគឺជាវិធីងាយៗមួយចំនួនអាចព្យាបាលជំងឺកញ្ជ្រិលឱ្យជាសះស្បើយបានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។

វិធីទី១៖ សូមយកផ្លែម្រះ កិន ឬក្រឡុកយកទឹក បន្ទាប់មក យកទឹកម្រះ ១ស្លាបព្រាបាយ លាយជាមួយនឹង ទឹកឃ្មុំ ១ស្លាបព្រាហ្វេ និង ម្ស៉ោរមៀតម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វរួចផឹកទឹកនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ រយៈពេល ២ ទៅ ៣សប្តាហ៍ ជំងឺកញ្ជ្រិលនោះនឹងបានធូរស្រាល ឬជាសះស្បើយតែម្តង។
វិធីទី២៖ សូមផឹកទឹកដូង ជារៀងរាល់ថ្ងៃ នៅពេលដែលកូនតូចៗ របស់លោកអ្នក កើតមានជំងឺកញ្ជ្រិល ព្រោះទឹកដូង ការពាររាងកាយ ស្បែក និង បន្ថែមថាមពលទៅរាងកាយទាំងមូលរបស់អ្នក មិនអោយបាត់បង់កម្លាំងពីក្នុងខ្លួន។
វិធីទី៣៖ សូមផ្លែក្រូចពោធិ៍សាត់ ច្របាច់យកទឹកផឹកទឹកក្រូចនោះជារៀងរាល់ថ្ងៃ ជាការស្រេចដោយសារតែ ទឹកក្រូចមានផ្ទុកនូវសារធាតុចិញ្ចឹម និងវិតាមីនជាច្រើនដែលមានអត្ថប្រយោជន៍ខ្ពស់ សំរាប់សុខភាពរាងកាយ និង ការពារពីការខ្ទះជាតិទឹកពីក្នុងខ្លួន នៅពេលកូនតូចៗ របស់អ្នក កើតជំងឺកញ្ជ្រិល៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies