ថ្មីៗនេះ Galaxy S4 Mini បានលេចចេញរូបភាពនៅលើគេហទំព័រ app.samsung.com ផ្លូវការរបស់ Samsung។ ក្នុងនោះ Galaxy S4 Mini នឹងមានឈ្មោះកូដ GT-i9195 ក្រៅពីរូបរាងខាងក្រៅស្រដៀងនឹង Galaxy S4 ផ្នែកមូលៗនៅគែមៗ ផ្នែកខាងមុខរបស់ S4 Mini មានរាងខុសបន្តិចបន្តួច ចំណែកឯផ្នែកសំបកជ័រខាងក្រោម អេក្រង់គឺធំទូលាយជាង។

ស្មាតហ្វូន​នេះ ប្រាកដជាដំឡើងរួចជាស្រេចនូវ Interface TouchWiz របស់ Samsung។ បច្ចុប្បន្ន S4 Mini នេះ លេចចេញតែនៅលើគេហទំព័ររបស់ app.samsung.com នៅអង់គ្លេស តែប៉ុណ្ណោះជាក់ស្តែង Galaxy S4 Mini បង្ហាញខ្លួនជាផ្លូវការនៅពេលណានោះ នៅមិនទាន់ដឹងប្រាកដនៅឡើយទេ។

/ បើតាមព័ត៌មានចចាមអារាមកាលពីលើកមុន Galaxy S4 Mini ត្រូវបានប៉ាន់ស្មានថានឹងបំពាក់នូវអេក្រង់ Super AMOLED ទំហំ 4,3 កំរិតពន្លឺ qHD (960x540)។ ទន្ទឹមនឹងនោះ ប្រភពព័ត៌មានក៏បានឲ្យដឹងបន្ថែមថា វានឹងមាន CPU Dual Core ល្បឿន 1,6GHz ប្រើប្រាស់ Android 4.2.2

ដោយ៖ សិលាប្រភព៖ TTE