នៅក្នុងវ័យ ២៥ Mark Zuckerberg ចាប់ផ្ដើមរកបានប្រាក់ពី Facebook ចំណែក Marissa Mayer បានក្លាយជាបុគ្គលិកទី ២០ របស់ Google រីឯមហាសេដ្ឋី Roman Abramovich ក៏បានបង្កើត និងលក់ក្រុមហ៊ុន យ៉ាងតិច ចំនួន ២០ ។១/ Mark Zuckerberg ចាប់ផ្ដើមរកបានប្រាក់ពី Facebook

width=410

Mark Zuckerberg បានធ្វើការនៅក្នុងក្រុមហ៊ុន Facebook ចាប់តាំងពីមានអាយុ ២០ឆ្នាំ។ មកដល់ឆ្នាំ ២០០៩ Facebook មានអ្នកប្រើប្រាស់ចំនួន ៣០០ លាននាក់ ហើយក្រុមហ៊ុននេះ ក៏ចាប់ផ្ដើមរកបានប្រាក់ចំណូល។ កាលណោះ ម្ចាស់បណ្ដាញសង្គមធំបំផុតក្នុងពិភពលោក Mark Zuckerberg ឱ្យដឹងថា ៖ “នេះគ្រាន់តែជាដំណាក់កាលដំបូងនៃដំណើរការ តភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស របស់យើងខ្ញុំ”។ មួយឆ្នាំក្រោយមក Mark Zuckerberg ត្រូវបានទស្សនាវដ្ដី Time ជ្រើសរើសជា “បុគ្គលឯកប្រចាំឆ្នាំ”។២/ Marissa Mayer ក្លាយជាបុគ្គលិករបស់ Google

width=404

នៅក្នុងវ័យ ២៤ឆ្នាំ Mayer បានក្លាយជាបុគ្គលិកទី ២០របស់ក្រុមហ៊ុន Google ទន្ទឹមនឹងនេះ អ្នកស្រីក៏ជាវិស្វករដំបូងរបស់ក្រុមហ៊ុននេះ។ Mayer បានធ្វើការនៅទីនេះ ១៣ឆ្នាំ មុនពេលទៅដឹកនាំក្រុមហ៊ុន Yahoo ។ អ្នកស្រី ឱ្យដឹងថា ៖ “ឆ្នាំ ១៩៩៩ ក្រុមហ៊ុន Google មានបុគ្គលិកត្រឹមតែ ៧នាក់ប៉ុណ្ណោះ។ កាលណោះ នាងខ្ញុំត្រូវបានសម្ភាសដោយ Larry និង Sergey នៅក្នុងកន្លែងលេងវាយកូនបាល់លើតុមួយ ហើយនោះក៏ជាកន្លែងប្រជុំរបស់ក្រុមហ៊ុន”។៣/ Warren Buffett ធ្វើជាបុគ្គលិកផ្នែកជំនួញ

width=413

អាយុជាង ២០ឆ្នាំ មហាសេដ្ឋី Warren Buffett ធ្លាប់​បម្រើការជាបុគ្គលិកផ្នែកជំនួញនៅក្នុង​តំបន់ Omaha អាមេរិក។ ក្រោយមក (អាយុ ២៦ឆ្នាំ) គាត់បានទៅកាន់ក្រុង New York ធ្វើជាអ្នកវិភាគផ្នែកមូលបត្រ។ នៅក្នុងឆ្នាំដដែលនេះ គាត់ក៏បានបង្កើតក្រុមហ៊ុនវិនិយោគ Buffett Partnership នៅ Omaha ។៤/ Roman Abramovich បានបង្កើត និងលក់ក្រុមហ៊ុន យ៉ាងតិច ២០

/

កាលពីនៅក្មេង មហាសេដ្ឋីរុស្ស៊ី លោក Abramovich កំព្រាទាំងពុក ទាំងម្ដាយ និងត្រូវបានពុកមាជា​អ្នកចិញ្ចឹម។ អាយុ ២១ឆ្នាំ គាត់ចាប់ផ្ដើមរកស៊ី ដោយប្រើប្រាស់ប្រាក់ដែលបានមកពីពុកម្ដាយក្មេក។ មកដល់ដើមទសវត្សទី ៩០ (ដែលកាលណោះគាត់មានអាយុ ២៤ឆ្នាំ) លោក Abramovich បានចូលរួមធ្វើសកម្មភាពក្នុងក្រុមហ៊ុន យ៉ាងតិច ២០។

បច្ចុប្បន្ន លោក Abramovich គឺជាអ្នកមានបំផុត ទី ១០៧ ក្នុងពិភពលោក ដោយមានទ្រព្យ ១០,២ពាន់លានដុល្លារ (យោងតាម Forbes)។ បច្ចុប្បន្ន bramovich ក៏ជាអគ្គនាយករបស់ក្រុមហ៊ុនវិនិយោគ Millhouse និងជាអគ្គនាយកនៃក្លឹបបាល់ទាត់ Chelsea របស់អង់គ្លេស។៥/ Mark Cuban ជាបុគ្គលិកលាយស្រា

/

វ័យ ២៥ឆ្នាំ Mark Cuban បានបញ្ចប់មហាវិទ្យាល័យ Indiana ហើយកូ​បានទៅរស់នៅឯតំបន់ Dallas (អាមេរិក) ដើម្បីធ្វើជាអ្នកលាយស្រា។ ក្រោយមក គាត់ធ្វើជាបុគ្គលិកផ្នែកជំនួញឱ្យក្រុមហ៊ុនលក់រាយសូបវែរ។ កត្តានេះ បានជម្រុញឱ្យ Mark Cuban បង្កើតក្រុមហ៊ុនដោយឡែក (MicroSolutions) របស់ខ្លួន ដែលរកស៊ីខាងលក់ដូរ  សូបវែរ កុំព្យូទ័រ។

មហាសេដ្ឋី Mark Cuban រំឭក ៖ “ពេលមកដល់ Dallas ខ្ញុំបានជួបនឹងការលំបាកខ្លាំង ដោយត្រូវគេងនៅលើឥដ្ឋ រួមនឹងមនុស្ស ៦នាក់ផ្សេងទៀត នៅក្នុងផ្ទះតូចមួយ។ មានពេលខ្លះ ខ្ញុំបានចេញទៅក្រៅ ដើម្បីបានគយគន់អាគារប្រណិតទាំងឡាយ ដោយស្រមៃថា ថ្ងៃណាមួយ ខ្ញុំនឹងបានទៅ​រស់នៅក្នុង​ទីនោះ។ នេះគឺជាកម្លាំងចលកររបស់ខ្ញុំ”។៦/ Ralph Lauren ជាជំនួយការផ្នែកលក់របស់ Brooks Brothers

/

មហាសេដ្ឋីផ្នែកម៉ូដែលសម្លៀកបំពាក់រូបនេះ ធ្លាប់បានរៀនផ្នែកពាណិជ្ជកម្ម នៅសកលវិទ្យាល័យ Baruch និងបម្រើយោធា រហូតដល់មានអាយុ ២៤ឆ្នាំ។ ក្រោយមក គាត់ធ្វើការឱ្យក្រុមហ៊ុនសម្លៀកបំពាក់ Brooks Brothers ។ វ័យ ២៦ឆ្នាំ Lauren បានសម្រេចចិត្ត រចនាក្រវាត់កប្រភេទធំ តាមបែបអឺរ៉ុប ប៉ុន្ដែត្រូវបានក្រុមហ៊ុន ទទួលស្គាល់។ ដូច្នេះ ក្នុងឆ្នាំបន្ទាប់ Lauren ក៏បានបញ្ចេញម៉ាក  Polo ដ៏ល្បីឈ្មោះ។៧/ Richard Branson បង្កើតក្រុមហ៊ុនថតសម្លេង Virgin Records

/

ក្នុងវ័យ ២០ឆ្នាំ មហាសេដ្ឋីរបស់ក្រុមហ៊ុន Virgin បានបង្កើតក្រុមហ៊ុនថតសម្លេងដំបូងរបស់ខ្លួន។ វ័យ ២២ឆ្នាំ គាត់បានបង្កើត studio មួយ ហើយក៏បានបញ្ចេញយីហោថ្មី ក្នុងវ័យ ២៣ឆ្នាំ។ នៅពេលមានអាយុ ៣០ ឆ្នាំ ក្រុមហ៊ុនរបស់ Richard Branson មានឈ្មោះល្បី ទូទាំងសកលលោក។

នៅលើទំព័រ Entrepreneur មហាសេដ្ឋី Branson ឱ្យដឹងថា នោះគឺជាអំឡុងពេលដ៏លំបាក ៖ “វាពិបាកជាងការគ្រប់គ្រងក្រុមហ៊ុនដល់​ទៅ​ ៤០០ ដែលមានបុគ្គលិក រាប់ពាន់នាក់។ ការបង្កើតក្រុមហ៊ុនវិនិយោគទាមទារឱ្យអ្នក ដុតដៃដុតជើង ទាំងថ្ងៃ ទាំងយប់ និងប្រើពេលយូរ”។៨/ Sheryl Sandberg រៀន អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅ Harvard

/

អគ្គនាយិការប្រតិបត្តិ (COO/Chief Operating Officer) របស់ Facebook បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច នៅ Harvard ។ ក្នុងវ័យ ២៥ឆ្នាំ អ្នកស្រី បានធ្វើការឱ្យធនាគារពិភពលោក (World Bank) ក្រោមការដឹកនាំរបស់ Larry Summers (ដែលក្រោយមក ជារដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ អាមេរិក)។ បន្ទាប់មក អ្នកស្រី ក៏បានត្រឡប់មក Harvard ដើម្បីរៀនយកអនុបណ្ឌិត ហើយឆ្នាំ ១៩៩៥ អ្នកស្រី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច។

អំឡុងពេលសិក្សានៅ Harvard អ្នកស្រី បានមើលឃើញអំពីសក្ដានុពលនៃអ៊ីនធើរណិត។   មានប្រសាសន៍នៅក្នុងពិធីបញ្ចប់ការសិក្សាមួយ នៅ Harvard កាលពីឆ្នាំទៅ អ្នកស្រីឱ្យដឹងថា ៖ “យើងខ្ញុំត្រូវសិក្សា តាម online ដោយត្រូវប្រើកម្មវិធីជជែករបស់  AOL ។ អ៊ីនធើរណិត ពេលនោះ នៅមានភាពរអាក់រអួល ជាបន្ដបន្ទាប់។ យើងខ្ញុំ បានគិតដល់អនាគតមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដើម្បីតភ្ជាប់មិត្ដភ័ក្ដិ គ្រួសារ និងមិត្តរួមការងារ”។៩/ អគ្គនាយករបស់ Google - Eric Schmidt កំពុងរៀងអនុបណ្ឌិត

/

Schmidt មានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ក្នុងវ័យ ២៧ឆ្នាំ ក្នុងវិស័យបណ្ដាញកុំព្យូទ័រ និងអភិវឌ្ឍសូបវែរ។ គាត់ធ្លាប់ធ្វើការក្នុងរដូវវិសមកាល នៅក្រុមហ៊ុនបោះពុម្ភ Xerox ក្រោយមក ក៏បានមកធ្វើពេញម៉ោង នៅ Sun Microsystem ។ និយាយអំពីអាជីពជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រ មុននេះ លោក Schmidt ថ្លែងថា ៖ “យើងទាំងអស់ សុទ្ធតែមិនបានគេង រៀងរាល់យប់ ព្រោះថា ពេលនោះ កុំព្យូទ័រ តែងដំណើរការលឿនជាងយើងខ្ញុំ”។១០/ អគ្គនាយករបស់ Starbucks - Howard Schultz កំពុងធ្វើជាបុគ្គលិកផ្នែកជំនួញ

/

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Michigan ខាងជើង លោក Schultz បានបម្រើការផ្នែកជំនួញ ឱ្យក្រុមហ៊ុន Xerox។ ជោគជ័យក្នុងការងារ នៅ Xerox បានជួយឱ្យលោក បានធ្វើការនៅក្នុងក្រុងហ៊ុន Hammerplast ដែលផលិតម៉ាស៊ីនលាយកាហ្វេ បន្ទាប់នោះ។  Schultz បានបង្កើតក្រុមហ៊ុន Starbucks ដំបូងគេបង្អស់ នៅ Seattle ខណៈកំពុងធ្វើការឱ្យ ក្រុងហ៊ុន Hammerplast ៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Beckham រកប្រាក់បានច្រើន តាមរយៈការជួយរក ចំណូលឱ្យ កាស៊ីណូ

អគ្គនាយក Facebook លក់ភាគហ៊ុន ជាង ៣,៩ពាន់លានដុល្លារ ដើម្បីបង់ពន្ធ

កូរ៉េខាងជើង ៖ មិនច្រៀងសរសើរ មេដឹកនាំ នឹងត្រូវស្លាប់!

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CB/ Businessinsider