អង្គរវត្ត កម្ពុជាគឺជាបេតិកភណ្ឌពិភពលោកមួយ។ បើតាមរបាយការណ៍បានអោយដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០១២ នេះអង្គរវត្តបានទាក់ទាញភ្ញៀវទេសចរណ៍បានចំនួនប្រមាណ ៦៣៩៨០០នាក់ដែលជាចំនួនមួយដ៏សម្បើមនិងច្រើនជាងត្រីមាសទី ១ ឆ្នាំទៅមិញប្រមាណជាង ៤៥ ភាគរយហើយអ្នកទេសចរណ៍ដែលនិយមមកលេងអង្គរគឺភាគច្រើនជាជនជាតិកូរ៉េ ចិន និងវៀតណាម នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ខែត្រសៀមរាបដែលបានប្រាប់កាលពីថ្ងៃសុក្រ។ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១២ នេះមានភ្ញៀវទេសចរណ៍ដែលមកពីកូរ៉េចំនួន ១៣២៧៥០ នាក់៧៥០៨៨នាក់មកពីវៀតណាម និង ៤៩២៣១ នាក់មកពីចិននេះបើតាមប្រភពព័ត៌មានចិន Xinhua។លោក ឈុយ ឈន ប្រធានផ្នែករដ្ឋបាលនៃក្រសួងទេសចរណ៍ខែត្រសៀមរាប បានប្រាប់ខាងXinhua តាមរយៈបណ្ដាញទួរសព្ទថា យើងសង្កេតឃើញថាចំនួនភ្ញៀវដែលមកលេងពីប្រទេសចិននិងកូរ៉េ មានការកើនឡើងជាលំដាប់។កាលពីឆ្នាំ ២០១១ សៀមរាបអង្គរ បានប្រមូលអ្នកទេសចរណ៍មកលេងប្រមាណ ១ លាន ៦ សែននាក់ច្រើនជាងឆ្នាំ ២០១០ ២៣ ភាគរយហើយពេលនេះយើងកំពុងរង់ចាំមើលថាតើក្នុងឆ្នាំនេះនឹងមានកំណើនខ្លាំងយ៉ាងណា។
ដោយ៖ វឌ្ឍនាប្រភពពី៖ thesun