កាលពីខែមិថុនាកន្លងទៅនេះ យើងបានឃើញស្មាតហ្វូន Nokia Lumia អាថ៌កំបាំងមួយគ្រឿង បានលេចចេញនៅលើគេហទំព័រលទ្ធផល របស់ benchmark GFXBench។ ឧបករណ៍នេះ ប្រើប្រាស់ CPU Quad Core អេក្រង់កំរិតពន្លឺ 720 x 1280។
ថ្មីៗនេះ ប្រភពព័ត៌មានពី Dospy បានបង្ហើបឲ្យដឹងថា តាមពិតវាគឺជា Lumia 825 ដែលជាម៉ូដែលអាប់ឌេតពី Lumia 820 ហើយអេក្រង់របស់វាមានទំហំ 5,2។ ការដែលប្រើប្រាស់ SoC Quad Coreបានបង្ហាញឲ្យឃើញថា ស្មាតហ្វូននឹងប្រើ Windows Phone 8 GDR3 ព្រោះ Version GDR2 បច្ចុ-ប្បន្ន គឺ Support តែ Chip Dual Core តែប៉ុណ្ណោះ។ បន្ទះ Chip នេះ នឹងមាន GPU Adreno 305 និង Cortex-A7 ល្បឿន 1,2GHz ដែលលទ្ធភាពច្រើន វាស្ថិតក្នុងស៊េរី chip Snapdragon 400 MSM8X26។ នៅឯ Computex 2013, Qualcomm ក៏បានសង្កត់ធ្ងន់ថា Snapdragon 400 នឹងមានមុខនៅលើស្មាតហ្វូន Windows Phone ជាច្រើន ដែលជិតធ្វើការបង្ហាញខ្លួន នៅថ្ងៃខាងមុខ។
និយាយពីកំរិតពន្លឺ Full-HD យើងអាចគិតស្មានបានថា 825 គឺជាស្មាតហ្វូនស៊េរីមធ្យម (ក្បែរស៊េរីខ្ពស់) ដូចម៉ូដែល 820 ដែរ គឺមិនមែនស្ថិតក្នុងស៊េរីដូច 920 ឬ 1020 នោះទេ។ ក្នុងនោះ Lumia 825នឹងមាន Support នូវ Miracast, NFC, មាន Version SIM ពីរ និងកំរិតសាកលឿន Qualcomm QuickCharge 1.0 ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ VE & TTE