គ្រឿងផ្សំ-ផ្កាស្ពៃ កាត់តូចៗ-សាច់ជ្រូកខ្វៃ ហាន់ជាចំណិតៗ-ខ្ទឹមស បកសំបក-ម្ទេសដំឱ្យបែក -ប្រេងខ្យង ៣ស្លាបព្រា -ទឹកស៊ីអ៊ីវ ១ស្លាបព្រា-ស្ករស បន្តិច-ទឹកស្អាត ៦ស្លាបព្រា-ប្រេងបន្លែ បន្តិច -ស្ពៃក្តោប បន្តិច

វិធីធ្វើដំបូង យកប្រេងខ្យង ទឹក ទឹកស៊ីអ៊ីវសៀង ស្ករស ដាក់ក្នុងចានកូរចូលគ្នាឱ្យសព្វ រួចដាក់ខ្ទឹមស និងម្ទេសចូលបំពងឱ្យឈ្ងុយ។ បន្ទាប់មក ដាក់ផ្កា ស្ពៃឆាត្រឡប់ចុះឡើង ឱ្យសាច់បន្លែទន់ រួចដាក់ស្ពៃក្តោបចូល។
ចុងក្រោយ ដាក់គ្រឿងផ្សំ ដែលលាយទុកក្នុងចានចូលក្នុងខ្ទះ ព្រមទាំងសាច់ជ្រូកខ្វៃ ឆាត្រឡប់ ចូលជាមួយបន្លែ ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian