ខេត្តព្រៃវែង ៖ ក្បួនរថយន្តដឹកស្រូវបន្តគ្នានាំចេញទៅប្រទេសវៀតណាមឆ្លងកាត់ស្ពានចាស់ទ្រុឌទ្រោមមួយជារៀងរ ាល់ថ្ងៃ ខណៈសាលាខេត្តចេញសេចក្តីជូនដំណឹងហាមឃាត់ ឆ្លងកាត់ ។ ស្ពាននោះប្រភេទដែកអ៊ីក្រាលឈើស្ថិតក្នុងស្ថានភាពពុកបាក់សសរ ព្រមទាំងធ្នឹមមួយចំនួនអាចបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ជាយថាហេតុ ។ រឿងដែលគួរឱ្យព្រួយបារម្ភខ្លាំងនោះ គឺជារៀងរាល់ថ្ងៃក្រុមឈ្មួញប្រើប្រាស់រថយន្តធំៗសំរុកដឹកស្រូវឆ្លងកាត់ស្ពានទ្រុឌទ្រោមក្នុ ង១ថ្ងៃៗពី៦០ ទៅ៧០គ្រឿង និងក្នុង១គ្រឿងផ្ទុកទំងន់ពី៤០ទៅ៥០តោន ឬលើសពីនេះទៀត តែពុំមានការរំខានពីសមត្ថកិច្ចឡើយ ។ស្ពានស្ថិតនៅក្នុងភូមិបារាយណ៍ខាងលិច សង្កាត់បារាយណ៍ ក្រុងព្រៃវែងនោះកាលពីពេលកន្លងទៅសាលាខេត្តធ្លាប់ចេញសេចក្តីជូនដំណឹងលេខ៥៩២ ចុះថ្ងៃទី៥ វិច្ឆិកា ២០១០ ប្រកាសហាមឃាត់មិនឱ្យរថយន្តដឹកទំនិញ និងមនុស្សធុនធំគ្រប់ប្រភេទបើកឆ្លងកាត់ជាបណ្តោះអាសន្នលើកលែងតែរថយន្តទេសចរណ៍ធុនតូចសំរាប ់គ្រួសារ ។ សេចក្តីជូនដំណឹងនោះហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ ព្រោះគេសង្កេតឃើញក្បួនរថយន្តធំៗរបស់ឈ្មួញនៅតែបន្តសំរុកដឹកទំនិញពិសេសស្រូវឆ្លងកាត់យ៉ាងរលូ នជារៀងរាល់ថ្ងៃ ។លោកលឹម តេង ធ្លាប់ប្រាប់កោះសន្តិភាពថា បើសមត្ថកិច្ចណាបើកដៃឱ្យរថយន្តដឹកទំនិញរបស់ឈ្មួញបើកឆ្លងកាត់ស្ពានចាស់ទ្រុឌទ្រោមមួយនោះផ្ទ ុយពីសេចក្តីជូនដំណឹងរបស់សាលាខេត្តសមត្ថកិច្ចត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ ជុំវិញករណីនេះមតិសាធារណជនលើកឡើងថា បើសមត្ថកិច្ច និងអាជ្ញាធរខេត្តនៅតែមិនអើពើនឹងសកម្មភាពរបស់ឈ្មួញទេស្ពានដ៏ជរានោះប្រាកដជាស្រុតបាក់នៅ ក្នុងពេលឆាប់ៗខាងមុខជាមិនខាន ។ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចររាប់ពាន់នាក់ធ្វើដំណើរឆ្លងកាត់ស្ពាន ដើម្បីទៅទស្សនាទីក្រុង និងរមណីយដ្ឋាននានាក្នុងខេត្ត ក៏ដូចជាឆ្លងកាត់ទៅកាន់ខេត្តកំពង់ចាម កំពង់ធំ សៀមរាប និងខេត្តដទៃទៀត ។ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្សដែលត្រូវទៅបង្រៀននិងរៀននៅក្នុងក្រុង ប្រជាកសិករ មន្ត្រីរាជការជាច្រើនសុទ្ធតែឆ្លងកាត់ស្ពាននេះ ដើម្បីចូលទៅក្នុងក្រុងព្រៃវែង បើស្ពានមួយនេះបាក់ទាំងអស់គ្នាច្បាស់ជាត្រូវជិះកង់ ម៉ូតូ ឡាន វាងតាមស្រែចំងាយរាប់សិបគីឡូម៉ែត្រមិនខាន ៕