ក្រុមអ្នកគាំទ្ររបស់ Man City ត្រូវបានប៉ូលិសអេស្បាញប្រើដៃធ្ងន់ដាក់ ពេលដែលពួកគេប្រមូលផ្តុំនៅខាងក្រៅពហុកីឡាដ្ឋាន Bernabeu ក្នុងការប្រកួតរវាង Man City និង Real កាលពីពាក់កណ្តាលសប្តាហ៍មុន។
ហេតុការណ៍បានកើតឡើងពេលដែលការប្រកួតរវាង Man City ជាមួយនឹង Real បានបញ្ចប់ដោយលទ្ធផល (3-2) ដែលជ័យជំនះបានទៅលើ Real។ ដោយខ្លាចក្រុមអ្នកគាំទ្រពីអង់គ្លេសបញ្ចេញនូវសកម្មភាពរំខាន បង្ករឿងណាមួយព្រោះចាញ់ការប្រកួត ក្រុមប៉ូលិសនៅ Madrid បានបន្ថែមនូវកំ-លាំងជាច្រើនទៀត ឈរការពារនៅតាមដងផ្លូវខាងក្រៅពហុកីឡាដ្ឋាន។ ពួកគេមានសិទ្ធបង្រ្កាប គ្រប់សកម្មភាពណាដែលចាត់ទុកជាការបង្ករឿង ដើម្បីធានានូវសណ្តាប់ធ្នាប់សាធារណៈ។
វីដេអូនៃការបង្រ្កាបរបស់ប៉ូលិសអេស្បាញ ទៅលើក្រុមអ្នកគាំទ្រ Man City
ជាក់ស្តែង ខាងប៉ូលិសអេស្បាញបានប្រើដៃធ្ងន់ជ្រួលបន្តិចទៅលើអ្នកគាំទ្រមកពី Man City បើទោះជាអ្នកទាំងនោះ មិនទាន់មានសកម្មភាពណាមួយដែលជាការបង្ករឿង ឲ្យខូចសណ្តាប់ធ្នាប់សាធារ-ណៈផងនោះ៕



ដោយ៖ សិលាប្រភព៖ 24h