ខេត្ត​កែប ៖ ស្ត្រី​ម្នាក់បាន​​ស្លាប់ដោយ​សារ​តែ​ស្លាប​ចក្រ​ទូក​នេសាទ​របស់​ខ្លួន​កាប់​ត្រូវ​​ជា​ច្រើន​កន្លែង​បន្ទា ប់​ពី​ស្ត្រី​រូប​នោះ​រអិល​ជើង​ធ្លាក់​ពី​លើ​ទូក​ទៅក្នុង​ទឹក​សមុទ្រ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩ព្រឹក​ ​ថ្ងៃ​ទី​១ មករា។ ស្ត្រី​រង​គ្រោះ​​ឈ្មោះ​សឹង​ ផាត អាយុ​៣៨​ឆ្នាំ​ នៅ​ភូមិ​កំពង់​ត្រឡាច​ សង្កាត់​ព្រៃ​ធំ ក្រុង​កែប។ តាមព័ត៌​មាន​ពី​​បុរស​ជា​ប្តី​ឈ្មោះ​អ៊ុក ចាន់​ អាយុ​៣៩​ឆ្នាំ បាន​រៀប​រាប់​ថា គាត់​ទាំង​២​នាក់​ប្តី​ ប្រពន្ធ​​ បន្ទាប់​ពី​បាន​លក់​ក្តាម​សេះ​ឱ្យ​ម៉ូយ​អស់​នៅ​ផ្សារ​កែប​ ហើយ​ក៏​ជិះ​ទូក​ត្រឡប់​ទៅ​កោះ​ពោធិ៍​វិញ តែ​ពេល​ជិះ​ទូក​ទៅ​ដល់​ជិត​កោះ​ទន្សាយ​ប្រពន្ធ​គាត់​ក៏​បាន​រអិល​ជើង​​ធ្លាក់​ពី​លើ​ទូក​ទៅ​ក្នុង​ទឹ ក​ ហើយ​ក៏​ត្រូវ​ស្លាប​ចក្រ​ទូក​កាប់​ត្រូវ​ជា​ច្រើន​កន្លែង​បណ្តាល​ឱ្យ​ស្លាប់​នៅ​ក្នុង​ទឹក​ភ្លាមៗ។ ប្រភព​ដដែល​បន្ត​​ថា ពេល​កើត​មាន​អាសន្ន​រូប​គាត់​​បាត់​ស្មារតី​ និង​ស្រឡាំង​កាំង​មិន​បាន​ពន្លត់​ម៉ាស៊ីន​ទូក​ទេ លុះ​ពេល​ប្រពន្ធ​​ស្លាប់​​នៅ​ក្នុង​ទឹក​ហើយ ទើប​ពន្លត់​​ម៉ា​ស៊ីន។គ្រា​នោះ​មាន​ទូក​អ្នក​នេសាទ​ជា​ច្រើនទៀត​បាន​​ជួយ​​រក​សពប្រហែល​​កន្លះ​ម៉ោង​ក្រោយ ​​ទើប​រក​​ឃើញ​​ ហើយ​ស្រង់​ពី​ទឹក​យក​មក​ធ្វើ​បុណ្យ​។ តាម​សំដី​បង​ថ្លៃ​របស់​ស្ត្រី​រង​គ្រោះ​​បាន​និយាយ​ថា គ្រួសារ​នេះ​មាន​កូន​២​នាក់​ ហើយ​មិន​មាន​ដី​សំរាប់​សង់ផ្ទះ​ទេ គឺ​ស្នាក់​នៅ​កោះ​ពោធិ៍​ប្រកប​របរ​​ជា​អ្នក​នេសាទ​សមុទ្រ​។ លោក​មុំ ស៊ីថា អធិការ​នគរ​បាល​ក្រុង​កែប​មាន​ប្រសាសន៍​ថា​​ សព​ស្ត្រី​ដែល​ស្លាប់​នោះ​មាន​ស្នាម​របួស​ធ្ងន់​ ត្រង់​កញ្ចឹង​.ក​ពី​ក្រោយ​ដែល​ស្លាប​ចក្រ​ទូក​កាប់​ត្រូវ​៕