ដោយផ្អែកតាមបណ្តាព័ត៌មានចចាមអារាម ទន្ទឹមនឹងពេលនៃការចុះឈ្មោះសុំយកប័ណ្ណប៉ាតង់របស់ Samsung ក្រុមអ្នករចនាម៉ូតនៅ T3 បានបង្ហាញនូវ Version Concept នៃ Smartwatch Samsung Galaxy Gear ស្អាតឡូយអស់ទាស់។ ឧបករណ៍ពិត ត្រូវបានគេសន្និដ្ឋានថា នឹងត្រូវបាន Samsungធ្វើការបង្ហាញខ្លួននៅខែ កញ្ញា ឯព្រឹត្តិការណ៍ IFA 2013 ហើយដោយសារតែផ្អែកទៅលើ ការចុះសុំយកប័ណ្ណប៉ាតង់ នោះការរចនាម៉ូតនេះ គឺវាប្រហាក់ប្រហែលច្រើនទៅនឹងការពិត។
/
រូបភាពរចនាម៉ូតរបស់ T3 ដោយផ្អែកលើ រូបភាពសុំចុះយកប៉ាតង់របស់ Samsung
/
រូបភាពរចនាម៉ូត ដែល Samsung ស្នើសុំយកប៉ាតង់
នាឡិកាឆ្លាតវៃរបស់ Samsung ត្រូវបានគេសន្និដ្ឋានថានឹងមានអេក្រង់ កោងអាចបត់បាន ទំហំ 3,5 inch ក្នុងនោះអេក្រង់បង្ហាញនាឡិកា មានទំហំ 2 inch។ ឧបករណ៍នេះប្រើប្រាស់ Android 4.3 ដែលជា Version ពិសេស ហើយវាក៏មាន Support នូវ NFC, GPS, Bluetooth 3.0, microUSB និងបណ្តា Features S Voice និង S Health របស់ Samsung ផងដែរ។ ជាក់ស្តែងជាមួយលទ្ធភាពប្រើប្រាស់បណ្តា Applications របស់ Android ថ្មវាអាចប្រើប្រាស់យ៉ាងហោចណាស់ បាន ៤ ថ្ងៃ។
/
បើសិនជា Version ផ្លូវការ មានការរចនាម៉ូត មិនខុសពី Version Concept របស់ T3 នេះ នោះនាឡិកាឆ្លាតវៃ Galaxy Gear ពិតជាឧបករណ៍មួយ ដែលលេចធ្លោ និងគួរឲ្យចង់ទិញមកប្រើប្រាស់បំផុត នៅចុងឆ្នាំ ២០១៣ នេះ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ K14