ថ្មីៗនេះ គេហទំព័រ 9To5Google បានបន្តបង្ហោះលើអ៊ីនធឺណេត នូវរូបភាពមួយចំនួនដែលត្រូវបានគេចាត់ទុកថាជា Main Interface នៅលើ smartphone Facebook  ដែលលទ្ធភាពច្រើននឹងបង្ហាញខ្លួននៅម៉ោង ១២ អាធ្រាត្រយប់នេះ (០៤/០៤)។ 

តាមរយះរូបភាពដែលបានបង្ហោះទាំងនេះ អ្នកនឹងឃើញថាapp Facebook មួយចំនួន ត្រូវបានដំឡើងរួចជាស្រេចនៅលើស្មាតហ្វូន ដូចជា: Facebook Messenger, Instagram, app Facebook,រួមជាមួយបណ្តាញទំនាក់ទំនងសង្គមមួយចំនួនទៀតដូចជា Twitter, Picasa។ មានចំនុចពិសេសមួយ គឺបណ្តា Icon ដូចជា Messenger, Camera, Gallery រឺ Phone សុទ្ធតែមិនត្រូវបានផ្លាស់ប្តូររូបរាងថ្មីទេ។

/

មានចំនុចគួរឲ្យចាប់អារម្មណ៍មួយទៀត ក្រៅពី Interface នៅលើស្មាតហ្វូន នោះគឺការរចនាម៉ូតរបស់ស្មាតហ្វូន។ វាច្បាស់ណាស់ បើសិនជាយើងប្រៀបធៀបជាមួយរូបភាពចចាមអារាម HTC First កាលពីថ្ងៃមុន រូបរាងទូទៅរបស់ឧបករណ៍នេះ ហាក់ដូចជាមិនមានអ្វីខុសប្លែកគ្នាឡើយ ដូច្នេះនេះអាចជាការរចនាម៉ូតចុងក្រោយរបស់ ស្មាតហ្វូន Facebook - HTC

width=497

width=498

/

ដោយ៖ សិលាប្រភព៖ TTE