ថ្មីៗនេះ ក្រុមហ៊ុន Moshi ទើបតែធ្វើការបង្ហាញណែនាំ នូវសំបកការពារ ប្រភេទបិទបើកបាន សម្រាប់  iPhone 5/5s ដែលមានឈ្មោះថា SenseCover។ ចំនុចពិសេសនៃសំបកនេះ គឺវាមានបន្ទះ Touch មួយ នៅផ្នែកខាងមុខនៃសំបក ដែលអាចធ្វើការទទួលទូរស័ព្ទ ហៅចូលមកបានភ្លាម ដោយមិន ចាំបាច់ បើកគម្របសំបកទេ ដែលសន្សំពេល និងធ្វើឲ្យអ្នកប្រើប្រាស់ មានភាពងាយស្រួល ជាង សំបក មួយចំនួនផ្សេងទៀត។

/

បន្ទះ Touch ពិសេសរបស់ Moshi នឹងបញ្ជូនសញ្ញាណពីដៃរបស់អ្នក ទៅអេក្រង់ iPhone ក្នុងពេល ដែលអ្នកចុចអូសនៅលើវា គឺដូចជាអ្នកចុចប៉ះផ្ទាល់ នៅលើអេក្រង់ Touch iPhone ដូច្នេះដែរ។ ក្រៅពី នេះ SenseCover នៅមានចោះចន្លោះធំមួយ នៅផ្នែកខាងលើ ដើម្បីឲ្យអ្នកប្រើប្រាស់ អាចមើល ឃើញ ម៉ោង ថ្ងៃខែ ក៏ដូចជាឈ្មោះ លេខទូរស័ព្ទ ដែលហៅទូរស័ព្ទចូលមក ផងដែរ។ 

/

ផលិតផលនេះ ត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ Moshi ក្នុងតំលៃ ៤៥ ដុល្លារ ដែលមានពីរ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និងពណ៌ត្នោតស្រាល (ដូចពណ៌ដី)៕

/

/

/

ប្រែសម្រួល៖ សិលាប្រភព៖ tinhte