កាលពីសប្តាហ៍មុន HTC និង Apple បានបង្ហាញពីកិច្ចព្រមព្រៀមមួយស្តីពី Copyright ដែលមានសុពលភាពរយះពេល 10ឆ្នាំ ហើយឥឡូវនេះ Samsung កំពុងមានក្តីសង្ឃឹមថានឹងប្រើប្រាស់វា ដើម្បីដោះស្រាយការហាមឃាត់លក់ផលិតផលរបស់ខ្លួន។
នៅក្នុងឯកសារមួយដែលទើបតែផ្ញើទៅតុលាការ Samsung បានស្នើសុំឲ្យតុលាការបង្ខំឲ្យ Appleត្រូវប្រមូលកិច្ចសន្យាកូពីមួយច្បាប់ជាមួយ HTC ដើម្បីមើលពីបណ្តាប័ណ្ណប៉ាតង់ណាខ្លះដែលបានធ្វើឡើងរវាងក្រុមហ៊ុនទាំងពីរនេះ។ លើសពីនេះទៀត Samsung ចង់ដឹងថា Apple អនុញ្ញាតឲ្យHTC ប្រើប្រាស់បានប័ណ្ណប៉ាតង់ណាខ្លះដែល Samsung ធ្លាប់ត្រូវបានប្តឹងរឺក៏អត់?

Samsung បាននិយាយថា ប្រសិនបើករណីខាងលើនេះកើតមានមែន ក្រុមហ៊ុនចង់ស្នើសុំឲ្យ Apple លុបចោលពីការប្តឹងហាមដាក់លក់ផលិតផលរបស់ខ្លួន ព្រោះថា Apple បានកំណត់ជ្រើសរើសយកការដោះដូរ (សិទ្ធិប្រើប្រាស់ប័ណ្ណប៉ាតង់) ជាមួយនឹងលុយ។ ក្នុងករណីនេះ Apple នឹងទទួលបានប្រាក់យ៉ាងច្រើនសម្បើមប្រហែល 1049 លានដុល្លារពី Samsung ៕
ដោយ៖ សិលាប្រភព៖ tte