តន្ត្រី Kpop មិនគ្រាន់តែទទួលការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្រទេ វាថែមទាំងបង្កើតជាក្តីសុបិនក្លាយជាអ្នកចម្រៀងដ៏ល្បីសំរាប់យុវនារីដែលជាអនិតិជនជាច្រើនរូប។
រឿងដែលអ្នកសិល្បះនារីៗត្រូវលះបង់ខ្លួនឲចាងហ្វាងផលិតកម្មដើម្បីឲគាត់ជ្រើសរើស។ រឿងកាន់តែអាក្រក់នោះគឺចាងហ្វាងផលិតកម្មOWE Jang Seok Woo អាយុ51ឆ្នាំបានរំលោភទៅលើសិស្សស្រីៗ ហើយបង្ខំឲពួកនាងរួមរ័ក្សជាមួយបណ្តារអ្នកចម្រៀង តួសំដែងប្រុសៗដែលកំពុងបណ្តុះបណ្តាលក្នុងOWEជាមួយគ្នាអោយគាត់ឈរមើលទៀតផង។
ចាងហ្វាងតណ្ហាក្រាស់
ប៉ូលីសបានធ្វើការត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ឃើញថាសកម្មភាពរំលោភនេះកើតឡើងនៅជាន់ទី5 របស់ទីចាត់ការក្រុមហ៊ុននៅ Gangnam (Seoul) និងនៅក្នុងបន្ទប់ថតសំលេងជាន់ក្រោមនៃអាគារ។ កាសែតKorean Herald បាននិយាយថា Jang ត្រូវបានចាប់ខ្លួន( ពេលត្រលប់ពីជប៉ុនវិញ )ព្រោះត្រូវសង្ស័យថាជាជនដែលបានរំលោភមនុស្សស្រី6 នាក់ដែលក្នុងនោះ2 នាក់ជាអនិតិជន។តាមកាសែតKorea Times, សិស្សស្រី11 នាក់អាយុចាប់ពី18-20 ដែលបានមករៀននៅOWE ត្រូវបាន Jang ចាប់បង្ខំ។ ជាក់ស្ដែង ព្រោះតែត្រូវJang គំរាមថា: “គ្មានអ្នកណានៅក្នុងវិស័យសិល្បះនេះដែលអញមិនស្គាល់ទេ” ទើបស្រ្តីរងគ្រោះទាំងនោះមិនហ៊ាននិយាយចេញមក។

Jang Seok Woo
ទំនិញពីដៃមួយទៅដៃមួយ
នេះមិនមែនជាលើកដំបូងរឿងរំលោភផ្លូវភេទធ្វើឲរញ្ជួយពិភពសិល្បះកូរ៉េនោះទេ។ នៅឆ្នាំ2009តារាសម្តែងស្រីដ៏ស្រស់ស្អាតJang Ja Yun ក្នុងរឿងភាគBoys Over Flowers បានសម្លាប់ខ្លួន។ក្នុងកំនត់ហេតុរបស់នាង Jang បានឲដឹងថានាងត្រូវបានបង្ខំឲឡើងគ្រែជាមួយបុរស31 នាក់ដែលល្បីៗក្នុងពិភពសិល្បះនិងអ្នកដឹកនាំភ្នាក់ងារព័ត៌មានមួយចំនួនទៀត ក្នុងគោលបំណងដើម្បីឲនាងកាន់តែល្បីឡើង។មកដល់ពេលនេះ ឈ្មោះដែលមានក្នុងសៀវភៅនេះ គឺនៅតែស្ថិក្នុងអាថ៌កំបាំង។ នាងបានរៀបរាប់ថា នាងមិនខុសអីពីស្រីរកស៊ី ឡើយ ជាទំនិញផ្ទេរពីដៃមួយទៅដៃមួយរបស់ម្ចាស់ធំៗ ហើយមិនអាចមានប្រតិកម្ម រឺហាមាត់និយាយប្រាប់អ្នកណាឡើយ ព្រោះតែការសំលុត គំរាមកំហែងពីពួកអ្នកមានឥទ្ធិពលគួរឲខ្លាចក្នុងពិភពសិល្បះ។ ការស្លាប់របស់នាងគឺជាការកប់បាត់នូវភស្តុតាងដែលមិនអាចដោះស្រាយចេញសំរាប់ជនរងគ្រោះក្នុងសំនុំរឿងរំលោភផ្លូវភេទ។ការស្លាប់របស់នាងJang គួបផ្សំនឹងការដាក់ទណ្ឌកម្មដ៏ស្រាលទៅលើលោកKim Sung Hoon និងជំនួយការJoo Jang Ho វាជាមូលហេតុដ៏ធំមួយហេតុអ្វីជនរងគ្រោះជាច្រើនមិនហ៊ានហាមាត់និយាយ។

Jang Ja Yun សំលាប់ខ្លួនព្រោះក្លាយជាទំនិញផ្ទេរពីដៃមួយទៅដៃមួយ

ឈុតមួយក្នុងចំណោមឈុតជាច្រើន ក្នុងclip ក្នុងករណីរំលោភផ្លូវភេទរបស់CEO Open World Entertainment
កំលាំងទាក់ទាញពីភ្លើងពណ៌លើឆាកតន្ត្រី ភាពឆើតឆាយរបស់តារាចម្រៀងស្រីៗ តារាបង្ហាញម៉ូតលើព្រំក្រហម វាបានបង្ហាញចេញយ៉ាងឆាប់រហ័សក្នុងពិភពកំសាន្តទូទាំងពិភពលោក។ ប៉ុន្តែការឈានជើងចូលក្នុងវិស័យនេះ មិនមានអ្នកណាគិតថាខ្លួនត្រូវប្តូរទៅវិញនូវតំលៃមួយដ៏ថ្លៃបំផុតនោះទេ៕
ដោយ៖ nanoប្រភព៖ zing