ភាពក្រីក្រ បទឧក្រិដ្ឋ បំពុលបរិស្ថាន លក់ដូរថ្នាំញៀន រឺជំងឺឆ្លង ជាចំណែកមួយតូចសំរាប់បណ្តារតំបន់ដែលកខ្វក់បំផុតនៅលើផែនដីនេះ។
ខាងក្រោមនេះគឺជាតំបន់ទាំង7 ដែលអាក្រក់បំផុតនៅលើពិភពលោក សូមទស្សនាទាំងអស់គ្នា។
1. តំបន់Dharavi នៅ Mumbai ប្រទេសឥណ្ឌា

Dharavi ជាចំនុចក្តៅស្តីពីបញ្ហាសង្គមរបស់ឥណ្ឌា ស្ថិតនៅចន្លោះផ្លូវរថភ្លើងពីរខ្សែភាគខាងលិចនិងកណ្តាលMumbai (ឥណ្ឌា)។ នេះត្រូវបានចាត់ទុកថាជាតំបន់អាក្រក់បំផុតនៅអាស៊ីក៏ដូចជាលើពិភពលោកជាមួយនឹងចំនួនប្រជាជនមួយលាននាក់។ Dahrvi ជាកន្លែងប្រមូលផ្តុំគ្រប់អំពើឧបាយមុខដូចជាលក់ដូរគ្រឿងញៀន សេវាផ្លូវភេទ រំលោភលើពលកម្មកុមារ ជំនួញខុសច្បាប់។
2. ទីក្រុងOrangi, Pakistan
ចំនួនប្រជាជនតាមស្ថិតិនៅឆ្នាំ1998 គឺ 720.000 នាក់ បច្ចុប្បន្នអាចមានចំនួនច្រើនជាងតំបន់Dharavi នៅ Mumbai។ ប៉ុន្តែផ្ទៃក្រឡារបស់Orangi ធំជាង Dharviជិត30ដង។ បើសិនជាចង់ទៅទស្សនាទីក្រុងនេះ ត្រូវរៀបចំខ្លួន ប្រយ័ត្នប្រយែងឲបានខ្ពស់ ព្រោះពួកយើងច្បាស់ជាមិនក្លាយជាជនរងគ្រោះពីក្រុមពួកឆក់ប្លន់ ពួកញៀនថ្នាំញៀននៅតំបន់នោះឡើយ។
3. តំបន់Kibera នៅ Nairobi, Kenya
Kibera ជាតំបន់អាក្រក់ធំបំផុតនៅNairobi និងធំលំដាប់ទីពីរនៅអាហ្វ្រិក។ ថ្មីៗនេះ Kibera មិនមានប្រភពទឹកស្អាតទេ ព្រោះដូច្នេះមានប្រជាជនជាច្រើនបានស្លាប់ដោយជម្ងឺអាសន្នរោគ។ ក្រៅពីនេះប្រជាជននៅទីនេះ ចូលចិត្តប្រើប្រាស់Changaa (ជាប្រភេទទឹកម៉្យាងដែលមានដល់50% ជាអាកុលl)ជាទឹកសំរាប់ផឹកប្រចាំថ្ងៃ។ កត្តានេះបានធ្វើឲប្រជាជននៅទីនេះកាន់តែងាយនឹងមានជម្ងឺបន្ថែនទៀតដែលបណ្តាលមកពីធាតុគីមីបង្កឡើង។ មិនតែប៉ុណ្ណោះពួកគេថែមទាំងហិតកាវ ប្រើថ្នាំញៀនទុកដូចជាការកំសាន្តប្រចាំថ្ងៃ ដោយសារតំលៃរបស់ទាំងនេះមានតំលៃថោកបំផុត។
4. តំបន់Rio de Janeiro, Brazil
ការលក់ដូរcocaine នៅតាមតំបន់អាក្រក់ៗ តំបន់ដែលចាត់ទុកថាជាដែនដីរបស់ក្រុមគ្រឿងញៀនជះឥទ្ធិពលមិនតិចឡើយដល់មូលដ្ឋានសេដ្ឋកិច្ចប្រទេសប្រេស៊ីល។ ជម្លោះវាយតប់តែងតែកើតមានឡើងជារឿយៗ រវាងប៉ូលីសនិងក្រុមគ្រឿងញៀន ការជួញដូរមនុស្ស ក៏ដូចជាការស្លាប់កឺបានកើនឡើង។
5. តំបន់បំពុលបរិស្ថានKabwe, Zambia
Kabwe ទីក្រុងធំទីពីររបស់Zambia បានលោតចូលtop 10 តារាងសៀវភៅ កន្លែងដែលបំពុលបរិស្ថានអាក្រក់បំផុតលើពិភពលោក។
6. ទីក្រុងDzerzhinsk, រុស្ស៊ី
នេះជាទីក្រុងមួយពិសេស ពេលបានកត់ឈ្មោះចូលក្នុងសៀវភៅឯកត្តកម្មជាទីក្រុងបំពុលបរិស្ថានពិភពលោកព្រោះជាតិគីមី។ ការបំពុលបរិស្ថាននេះបានធ្វើឲអាយុកាលរបស់ប្រជាជននៅទីនេះថយចុះ គឺបុរសបានអាយុ42ឆ្នាំ រីឯស្រ្តីវិញបានអាយុ 47ឆ្នាំ។
7. ទីក្រុងMogadishu, Somalia
ទីក្រុង Mogadishu នៅ Somalia ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរព្រោះជម្លោះជាច្រើនឆ្នាំក្នុងប្រទេសនេះ។ មនុស្សរាប់សិបពាន់នាក់ត្រូវបង្ខំខ្លួនចាកចេញពីទីក្រុងនេះ ចំណែកអ្នកនៅគឺរស់ក្នុងសភាពស្រែកឃ្លាននិងអស់សង្ឃឹមជាទីបំផុត។
ដោយ៖ nanoប្រភព៖ k14