មានផ្លូវរត់ដ៏ខ្លីបំផុត ផ្លូវរដិបរដុប ផ្លូវដែលមានម្ខាងជាភ្នំ ផ្លូវលើឆ្នេរសមុទ្រ បានធ្វើឲអាកាសយានដ្ឋានអន្តរជាតិខាងក្រោមត្រូវបានចាត់ទុកថា គួរឲខ្លាចបំផុតលើពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិ Princess Juliana (Saint Martin)

width=450

អាកាសយានដ្ឋានអន្តរជាតិPrincess Juliana មានសេវាកម្មដឺកជញ្ជូនអ្នកដំណើរលើកោះSaint Martin ប្រទេសហូឡង់។ វាជាអាកាសយានដ្ឋានមួយដែលរវល់បំផុតនៅភាគខាងកើតCaribbean។វាមានកេរ្តិ៍ឈ្មោះល្បីលើពិភពលោកដោយសារមានផ្លូវរត់តូច ហើយខ្លីជាមួយបណ្តោយប្រវែង2.180mនិងទទឹងប្រវែង2m17 វាគ្រាន់តែសំរាប់យន្តហោះប្រតិកម្មធនធ្ងន់ចុះនិងឡើងតែប៉ុណ្ណោះ។ជាពិសេស ជ្រុងម្ខាងនៃផ្លូវស្ថិតនៅជាប់នឹងសមុទ្រ ដែលរាល់ពេលចុះឡើងម្តងៗ មើលទៅហាក់ដូចជាចង់ធ្លាក់ចូលសមុទ្រអញ្ចឹង ពោលគឺវាហោះតែរយះកំពស់10-20 m ប៉ុណ្ណោះពីលើផ្ទៃទឹក។

width=450

អាកាសយានដ្ឋានអន្តរជាតិ Juancho E. Yrausquin (Saba)

width=450

Juancho E. Yrausquin ជាអាកាសយានដ្ឋានអន្តរជាតិតែមួយគត់នៅកោះSaba, Caribean។វាមានឈ្មោះល្បីគួរសមជាមួយនឹងផ្លូវរត់ដ៏ខ្លីដែលធ្វើឲយន្តហោះចុះនិងឡើងពិបាកយ៉ាងខ្លាំងដើម្បីឈប់ឲមានសុវត្ថិភាព។

អាកាសយានដ្ឋាន Courchevel, បារាំង

width=450

Courchevel ជាឈ្មោះកន្លែងទេសចរណ៏ ជិះស្គីល្បីឈ្មោះនៅបារាំងនៅលើភ្នំAlps។ វាជាតំបន់ទេសចរណ៏ជិះស្គីធំមួយក្នុងចំណោមតំបន់ទេសចរណ៏ជិះស្គីធំបំផុតលើពិភពលោក។ ជាមួយនឹងការមិនអាចដឹកជញ្ជូនអ្នកដំណើរដោយប្រភេទយន្តហោះធំៗ ផ្លូវរត់ប្រវែង525m ឯអាកាសយានដ្ឋានCourchevel បានរចនាឡើងសំរាប់ប្រភេទយន្តហោះតូចៗជាមួយនឹងចំនួនភ្ញៀវតិច។ជាមួយចំណោតដល់ទៅ18% វាពិបាកណាស់ដើម្បីឲយន្តហោះចុះចតនិងហោះហើរ។ ជាពិសេសនោះជ្រុងម្ខាងនៃផ្លូវបានបញ្ចប់ដោយផ្ទាំងភ្នំ ដែលតំរូវឲអ្នកបើកបរយន្តហោះមិនអាចមានកំហុសអ្វីកើតឡើងឡើយ បើមិនដូច្នេះទេនឹងត្រូវស្លាប់ទាំងអ្នកបើកបរនិងអ្នកដំណើរជាមិនខាន។

អាកាសយានដ្ឋាន Gustaf III (St. Bart)

width=450

ផ្លូវរត់ខ្លី ចង្អៀត និងរាងចោតត្រង់ទៅសមុទ្រ ជាទំរង់របស់អាកាសយានដ្ឋានGustaf III រឺហៅឈ្មោះម៉្យាងទៀតថា Saint Barthélemy ស្ថិត St.Jean លើកោះSaint Barthélemy នៃសមុទ្រ Caribbean។

អាកាសយានដ្ឋានអន្តរជាតិ Barra

width=450

ជាចំណតយន្តហោះតែមួយគត់លើពិភពលោកដែលយន្តហោះចុះចតផ្ទាល់នៅលើឆ្នេរសមុទ្រតែម្តង។Barra ស្ថិតនៅលើឆ្នេរសមុទ្រTraigh Mhor, កោះ Barra នៃ Outer Hebrudes ប្រទេស Scotland។

អាកាសយានដ្ឋាន Medeira

width=450

អាកាសយានដ្ឋាន Medeira មានឈ្មោះម៉យាងទៀតថា Funchal រឺ Santa Catarina ជាចំណតយន្តហោះអន្តរជាតិមួយស្ថិតនៅជិតFunchal, Medeira, ប្រទេសអេស្បាញ។ អាកាសយានដ្ឋាននេះមានឈ្មោះល្បីព្រោះតែមានផ្លូវរត់ខ្លី លយចេញនៅលើច្រាំងសមុទ្រ ហើយហុំព័ទ្ធដោយភ្នំនិងមហាសមុទ្រ។

អាកាសយានដ្ឋាន Lukla, Nepal

width=450

ហុំព័ទ្ធទៅដោយភ្នំខ្ពស់ៗរាប់ពាន់ម៉ែត្រ អាកាសយានដ្ឋានLuklaនៅប្រទេស Nepal  ស្ថិតនៅរយះកំពស់2.900m ប្រៀបជាមួយសមុទ្រ។ ស្ថិតក្នុងរយះកំពស់ខ្ពស់តែអាកាសយានដ្ឋាននេះជាកន្លែងដឹកជញ្ជូនភ្ញៀវច្រើនដង។

ដោយ៖ nanoប្រភព៖ zing