គ្មានអ្នកណាចង់បានពាក្យបែកគ្នាចេញពីមាត់មនុស្សដែលយើងកំពុងស្រលាញ់នោះឡើយ។ប៉ុន្តែក្នុងសង្គមរស់នៅសព្វថ្ងៃ អ្វីក៏អាចកើតឡើងបានដែរ។ ភាពបត់បែនដែលមិនអាចដោះស្រាយបាននឹងជុំរុញឲយើងទាំងអស់គ្នាត្រូវប្រឈមមុខនឹងពាក្យថាបែកគ្នា។ ប្រសិនបើពេលនោះមកដល់ តើយើងត្រូវធ្វើដូចម្តេច?

ខាងក្រោមនេះ ជាគោលការណ៏ទាំងបួនដែលអ្នកគួរយកទៅគិតពិចារណា៖

គោលការណ៏ទី១៖ មិនបាច់ងឿងឆ្ងល់

អ្នកចង់ដឹងពីហេតុផល ហេតុអ្វីបានជាគេសំរេចចិត្តដូច្នេះ? ហេតុអ្វីបានជាគេជ្រើសរើសដាក់ singleនៅលើ facebook ស្របពេលដែលអ្នកនៅដាក់ “in a relationship”? អ្នកចង់ដឹងហេតុផលទាំងនេះដើម្បីអ្វី? ព្រឹកឡើងគេមិនបានមកទទួលអ្នកទៅសាលាដូចរាល់ដង រឿងដែលអ្នកនិយាយប្រាប់គេ គេមិនចាប់អារម្មណ៏រឺមិនចង់ស្តាប់ ក្នុងឱកាសថ្ងៃពិសេសៗគេបែរជាធ្វើភ្លេច...កត្តាទាំងអស់នេះវាមិនបង្ហាញឲអ្នកដឹងទេរឺ ថាមកពីហេតុអ្វី?
គោលការណ៏ទី២៖ និយាយពាក្យអរគុណ
ពេលនរណាម្នាក់បានជួយអ្នក ទោះជារឿងតូចតាច ពួកគេពិតជាសក្តិសមនឹងទទួលពាក្យអរគុណ។ដូច្នេះបើទោះជា អ្នកទាំងពីរមិនអាចដើរលើផ្លូវរួមគ្នាទៀតបាន គេក៏គួរតែទទួលបាននូវពាក្យអរគុណពីអ្នក។ ហេតុអ្វីបានត្រូវអរគុណទៅវិញ? អរគុណ សំរាប់កាលពីមុនដែលគេតែងតែនៅជិតអ្នក  រំលឹកនិងជួយអ្នករាល់ពេលប្រលងមកដល់ ចែករំលែកការសប្បាយរាល់ពេលអ្នកបានពិន្ទុខ្ពស់ លួងលោមអ្នករាល់ពេលត្រូវប្រលងសងក៏ដូចជាពេលមានទុក្ខព្រួយ ក្លាហានជូនអ្នកដើរលេង shoppingរៀងរាល់ថ្ងៃចុងសប្តាហ៏...។
/
គោលការណ៏ទី៣៖ ពេលវេលានឹងប្រាប់ចម្លើយទាំងអស់?អូ...ទេ!
អ្នកអាចនឹងគិតថា វាគ្រាន់តែជាការសំរេចចិត្តពេលកំពុងមានអារម្មណ៏ឆេវឆាវប៉ុណ្ណោះ ពិសេសពេលកំពុងនៅជាមួយគេ។ ហេតុដូច្នេះអ្នកតែងរង់ចាំការវិលត្រលប់របស់គេ ហើយអភ័យទោសឲគេជានិច្ច។ មានអីល្អតើ! ប៉ុន្តែអ្នកគួរតែទទួលស្គាល់ការពិតមួយថា ពេលវេលានោះទោះជាមិនយូរប៉ុន្តែវាជាពេលវេលាមួយកំនត់យ៉ាងច្បាស់។ សូមកុំរង់ចាំដល់ពេលគេចាប់ផ្តើមមានផែនការថ្មី ដៃក្នុងដៃជាមួយនឹងមនុស្សស្រីផ្សេង ចំណែកយើងនៅតែគេងគិតស្រមៃចង់បានស្នេហាចាស់ត្រលប់មកវិញ។ ហ៊ឺម​...ដូចជាឆោតល្ងង់ពេកហើយ!!!
គោលការណ៏ទី៤៖ សូមជ្រើសរើសផ្លូវមួយផ្សេងទៀតមានផ្លូវជាច្រើនផ្សេងទៀតសំរាប់អ្នកជ្រើសរើសក្នុងការធ្វើដំណើរពីផ្ទះទៅសាលារៀន មានទាំងផ្លូវត្រង់និងផ្លូវកោង ហេតុអ្វីអ្នកមិនសាកល្បងវាភ្លាមក្នុងថ្ងៃនេះទៅ? ទោះជាឆ្ងាយបន្តិច ប្ររយះពេលយូរបន្តិច ប៉ុន្តែវាសុទ្ធតែនាំអ្នកត្រលប់មកដល់ផ្ទះវិញប្រកបដោយប្រសិទ្ធិភាព តើមែនទេ? ដូច្នេះ គ្មានហេតុផលអ្វីដែលយើងមិន “say goodbye” ជាមួយនឹងស្រមោលអតីតកាល ហើយរង់ចាំស្រមោលថ្មីបង្ហាញខ្លួន។ ស្រមោលថ្មីនេះគឺជាអ្នកដែលអាចជួយយើងទទួលអារម្មណ៏មានសុភមង្គលជាងមុន។​ វាមិនមែនជារូបគេ តែជាអ្នកថ្មី។ សំខាន់ឲតែយើងអាចឈោងចាប់ភាពរីករាយបាន។ បណ្តារគោលការណ៏ខាងលើវាមិនក្បោះក្បាយ តែក៏ជាគំនិតមួយដែរ។ ដូច្នេះដើម្បីចៀសវាងការបន្ថែមភាពឈឺចាប់មកខ្លួនថែមទៀត អ្នកគួរបែកគ្នាឲដាច់ស្រលះជាមួយនឹងមនុស្សដែលមិនស្រលាញ់យើងទៀតហើយនោះ ហើយបើកចិត្តទទួលអ្នកថ្មីដែលជាមនុស្សល្អពិតប្រាកដសំរាប់ខ្លួន។ដូចពាក្យចាស់ពោលថា ស៊ូទទួលយកមនុស្សដែលគេស្រលាញ់យើង ប្រសើរជាងទទួលយកមនុស្សដែលយើងស្រលាញ់គេ តែគេមិនបានស្រលាញ់យើងវិញនោះ៕
ដោយ៖ nanoប្រភព៖ k14