ថ្មីៗនេះ ប្រជាជនដែលរស់នៅក្នុងភូមិមួយ នៅ Takhatpur ប្រទេសឥណ្ឌា បានធ្វើពិធីរៀបការអោយកង្កែបពីរក្បាល ក្នុងបំណងសុំអោយមានទឹកភ្លៀងធ្លាក់ច្រើនដើម្បីធ្វើស្រែចំការ។

width=480

ប្រជាជនក្នុងភូមិនេះ កំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដូច្នេះពួកគេក៏បានប្រារព្ធពិធីសុំទឹកភ្លៀង ដោយការរៀបការកង្កែបញីជាមួយនឹងកង្កែបឈ្មោល។ ខាងលើនេះគឺជារូបភាពកង្កែបញីនិងកង្កែបឈ្មោលថើបគ្នា ជំនួសអោយពាក្យសន្យាក្នុងថ្ងៃ អាពាហ៍ពិពាហ៍។

width=480

មនុស្សជាច្រើនបានចូលរួមក្នុងពិធីរៀបការដ៏ចម្លែកនេះ

width=480

គូស្នេហានៃកង្កែបទាំងពីនេះ ត្រូវបានគេលាបពណ៌នៅលើក្បាល និងតុបតែងយ៉ាងស្រស់ស្អាតដើម្បីថតរូបទុកជាភ័ស្ដុតាង។ នៅប្រទេសឥណ្ឌា សត្វកង្កែបត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលខ្លាំង ដោយសារតែវាអាចហៅទឹកភ្លៀងអោយធ្លាក់មកបាន។

width=350

ស្ដ្រីឥណ្ឌាបានពាក់អាវប្រពៃណីទៅអោយកង្កែបទាំងពីក្នុងថ្ងៃរៀបការ

width=350

បន្ទាប់ពីពិធីរៀបការបានបញ្ចប់ មានន័យថា ការបន់ស្រន់សុំទឹកភ្លៀងរបស់ប្រជាជនត្រូវបានធ្វើរួចរាល់ ប្រជាជនក៏បានលែងកង្កែបមួយគូនេះទៅក្នុងទន្លេមួយនៅក្បែរនោះ ដើម្បីអោយពួកគេបានក្រេបទឹកឃ្មុំជាមួយគ្នា។

Người

គួររំលឹកថា មិនត្រឹមតែការរៀបការកង្កែបនោះទេ ប្រជាជនឥណ្ឌា ថែមទាំងធ្លាប់បានធ្វើពិធីរៀបការសត្វលាផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ ve